Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់

ដោយ Pothe Thun
27/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រឡងបាក់ឌុបនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ មានមណ្ឌលប្រលងចំនួន ១២មណ្ឌល ស្មើ៣៥៧បន្ទប់ និងមានបេក្ខជនសរុប ៨,៨៣២នាក់ស្រី ៥,០៣៨នាក់។ ក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិន ១៥៧នាក់ ស្រី ៧១នាក់ និងបេក្ខជនបំពេញវិជ្ជាចំនួន ១៥៥នាក់ ស្រី៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០នាក់ ស្រី ៧៧នាក់ផងដែរ។លោកប្រធានមន្ទីរ បន្តថា ដោយឡែកនីតិវិធីនៅក្នុងដំណើរការប្រឡងខុសប្លែកពីឆ្នាំមុនៗ ដោយមានយន្តការនៅក្នុងការគាំទ្រការចូលរួមចំណែកទប់ស្កាត់អាការរីករាលដាលជំងឺកូវីដ-១៩ មានដូចជាការពិនិត្យអាការ: កម្តៅ និងការរិតបន្ដឹងបន្ដិចចំពោះបេក្ខជន ដែលបានមកមើលឈ្មោះហើយពិនិត្យកំដៅ ក្នុងករណី ដែលគាត់មិនមានអ្វីដែលខុសប្រក្រតីទេ បានន័យថា ពួកគាត់មានសុខភាពធម្មតាគឺអនុញ្គាតអោយចូលប្រលង ដោយមានបិទស្ទីកគ័រនៅលើប័ណ្ណសំគាល់ ក្នុងនោះដែរក៏មានការគាំទ្រពីមន្ទីរសុខាភិបាលខេត្ត ដោយមានរថយន្តសង្គ្រោះបន្ទាន់ចំនួន ៥គ្រឿង នៅតាមតំបន់នៅជិតមណ្ឌលប្រលងមួយៗផងដែរ។

ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យលក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរព និងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំ និងលក្ខណ្ឌកំណត់ផ្សេងៗ។ ឯកឧត្តមបន្ដថា ការប្រឡងនេះ ត្រូវមានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរទាំងបេក្ខជន មកប្រឡងក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់នូវវិន័យ និងគោរពពេលម៉ោងបានទៀងទាត់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា ក៏បានណែនាំ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងប្រឡងទាំងពីរភេទ ត្រូវយកចិត្តទុកដាក់ ទាំងអស់ត្រូវប្រឹងប្រែងទៅតាមសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អនៅពេលប្រកាសលទ្ឋផល ដែលថា ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់បេក្ខជនម្នាក់ៗ ដែលបានសិក្សារៀនសូត្រ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ ឯកឧត្ដម បានពន្យល់ដល់បេក្ខជនថា វិញ្ញាសារប្រឡងនេះ មិនមានការបែកធ្លាយឡើយពោលគឺសុវត្ថិភាព ព្រោះក្រសួងអប់រំ មានការគ្រប់គ្រងច្បាស់លាស់ មិនបានធ្វើឲ្យបែកធ្លាយឬមានបញ្ហាអ្វីចេញទៅក្រៅឡើយ។

សូមជម្រាបជូនថា ក្នុងពិធីបើកវិញ្ញាសារប្រឡង នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នៅគ្រប់មណ្ឌលប្រឡងទាំង១២ ផ្តល់កិត្តិយសបើកវិញ្ញាសារ ដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួន, ឯកឧត្តម អភិបាលខេត្ត និងអភិបាលរងខេត្តទាំងអស់៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លីវ សុខុន

Tags: ប្រឡងមធ្យមសិក្សាទុតិយភូមិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងជួយជនរងគ្រោះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប !

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងជួយជនរងគ្រោះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប !

រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

លោកយាយចាស់ជរាគ្មាទីពឹងម្នាក់នៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

លោកយាយចាស់ជរាគ្មាទីពឹងម្នាក់នៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.