Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

ដោយ Pothe Thun
23/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុលសសរចំនួន២៣ ក្នុងចំណោមសសរចំនួន៨៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិ និងអាយុកាល ដែលការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។

បើតាមលោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូនេះថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា ២ដំណាក់កាល គឺដំណាក់កាលទី១ បានជួសជុលចំនួន ១២សសរ ដោយចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ និងដំណាក់កាលទី២ បានជួសជុលចំនួន ១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។ ចំពោះសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត មានសភាពពុកផុយ គឺបណ្ដាលមកពីស្លែល្អិតៗ ដែលបង្កើតបានទៅជាបាក់តេរី និងកត្តាបង្កដោយសារធាតុគីមីហើយបំលែងទៅជាអាស៊ីដ រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀតផងដែរ។

លោក សយ សុភារិន្ទ បញ្ជាក់ថា មុនពេលចាប់ផ្តើមជួសជុល គឺក្រុមអ្នកជំនាញតែងតែប្រើឧបករណ៍ធ្វើតេស្តរកជាតិអំបិល ដែលជាប្រភពនៃការបំផ្លាញសសរ បន្ទាប់មកក្រុមអ្នកជំនាញបានប្រើប្រាស់ឧបករណ៍ ទែកម៉ូក្រាហ្វី (The rmography) ដើម្បីថតស្កេនលើសសរទាំងឡាយ ដើម្បរកមើលកម្រិតសំណើមក្នុងសសរនីមួយៗ ហើយក៏ប្រើឧបករណ៍ អ៊ុលត្រាសោន (Ultrasound) ដើម្បីថតផ្ទៃខាងក្នុងរបស់ថ្មដើម្បី ចង់ដឹងពីភាពពុកផុយរបស់វាកំរិតណាដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ជារឿយអាជ្ញាធរជាតិអប្សរាតែយកចិត្ដទុកដាក់លើការជួសជុល ប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ ជាមួយនោះរាល់ការជួសជុលនីមួយៗ ក្រុមអ្នកជំនាញតែសិក្សាស្វែងយល់យ៉ាងច្បាស់លាស់ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណ ឱ្យមានភាពស្រស់ស្អាតឡើងវិញ ហើយក្រុមអ្នកជំនាញបច្ចេកទេសជួសជុល គឺជាអ្នកជំនាញជាកូនខ្មែរសុទ្ធសាធ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ប្រាសាទអង្គរវត្ត​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.