Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្បាលដីចំនួនជាង១.៨០០ក្បាលដីស្ថិតក្នុងភូមិចំនួន២ក្នុងឃុំពួក ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី

ដោយ Pothe Thun
23/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្បាលដីចំនួន ១.៨៧៦ក្បាលដី ស្ថិតនៅក្នុងភូមិប្រយុទ្ធ និង ភូមិគោកថ្មី ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវគ្គសាមគ្គីមុន្នីវង្សី ហៅ វត្តធម្មយុត្ត។ សម្រាប់ឲ្យម្ចាស់ដី និងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។

មានប្រសាសន៍ក្នុងឱកាសប្រារព្ធពិធីបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី នៅក្នុងបរិវេណវត្តសាមគ្គីមុន្នីរង្សី ស្ថិតនៅក្នុងភូមិប្រយុទ្ធ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តអទិភាពទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដោយមានកិច្ចចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោក ហ៊ី សាយ បានលើកឡើងទៀតថា ចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺយោងតាមអនុក្រឹត្យលេខ៤៦ អនក្រ, បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណែនាំលេខ ០១ ដនស សដ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២ អនុវត្តនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ដើម្បីធានា បាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋខ្មែរ។ ការរៀបចំធ្វើពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីនាពេលនេះ គឺតម្រូវឱ្យបងប្អូន ពូ មីង លោកយាយ លោកតា ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប នារយៈកាលកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចចំនួន ១២៥ភូមិ រួមមាន៖ ១.ក្រុងសៀមរាបបានចំនួន ០៩សង្កាត់ ស្មើនឹង ៥៦ភូមិ , ២.ស្រុកប្រាសាទបាឝងបានចំនួន ០៣ឃុំស្មើនឹង ០៧ភូមិ, ៣.ស្រុកក្រឡាញ់បានចំនួន ០២ ឃុំ ស្មើនឹង ១៥ភូមិ , ៤.ស្រុកសូទ្រនិគមបានចំនួន ០៣ឃុំស្មើនឹង ៣០ភូមិ និង៥.ស្រុកពួកបានចំនួន ០៣ឃុំ ស្មើនឹង ១៩ភូមិ។ សំរាប់ក្បាលដីដែលត្រូវយកមកធ្វើការបិទផ្សាយនាពេលនេះ គឺមានចំនួន ១.៨៧៦ក្បាលដី គឺស្ថិតក្នុងភូមិប្រយុទ្ធមានចំនួន ១.០៧៥ក្បាលដី និងភូមិគោកថ្មី មានចំនួន ៨០១ក្បាលដី៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ ខេង ឧត្តម
កែសម្រួល៖ លោក លីវ សាន្ត

Tags: មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបស្រុកពួកឯកសារការវិនិច្ឆ័យក្បាលដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.