Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅខេត្តសៀមរាប

ដោយ Pothe Thun
25/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅខេត្តសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ សមាគមអង្គការនានា ព្រមទាំងអ្នកបោះឆ្នោតទាំងអស់ដែលបានអនុវត្តតាមតួនាទី និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីក្រមសីលធម៌សម្រាប់ការបោះឆ្នោតគ្រប់ដំណាក់កាល និងផ្តល់កិច្ចសហការគាំទ្រគ្នាទៅវិញទៅមកធ្វើឱ្យការបោះឆ្នោតទាំងពីរនេះបានប្រព្រឹត្តិទៅរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយលទ្ឋផលនៃការបោះឆ្នោតនេះក៏ត្រូវបានគណបក្សនយោបាយនានាដែលចូលរួមប្រកួតប្រជែងទទួលស្គាល់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការបោះឆ្នោតដ៏មានសារៈសំខាន់ទាំងពីរនេះ បានជះឥទ្ឋិពលមកលើប្រព័ន្ឋនយោបាយ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា ដូចជាការពង្រឹងពង្រីកលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ លើមូលដ្ឋាននៃស្មារតីបង្រួបបង្រួមជាតិ និងសុខដុមរមណីយកម្មជាតិទាំងមូល ក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍ។ ការបន្តអនុវត្តកំណែទម្រង់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិដែលត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកត្តានេះនឹងនាំមកនូវការចូលរួមក្នុងការពង្រឹងពង្រីកដំណើរការលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឺះរឹងមាំរហូតដល់ថ្នាក់មូលដ្ឋាន នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ឋ និងប្រព័ន្ឋគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា តាមបែបផែនវិមជ្ឈការ និងវិសហមជ្ឈការ និងការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នានាក្នុងមូលដ្ឋាន។

ឯកឧត្តមមានប្រសាសន៍ទៀថា ការបោះឆ្នោះកាលពីពេលកន្លងទៅនេះដែរ គឺជាសមិទ្ឋផលថ្មីមួយទៀតដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីជំហានទៅមុខដ៏រឹងមាំ គ្មានអ្វីអាចមកបន្ទុចបង្អាក់ដំណើរការលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។ ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃក៏កំពុងរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតថ្មី ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាដែលមកពីគណបក្សនយោបាយផ្សេងគ្នា សហការរួមគ្នានៅក្នុងក្រុមប្រឹក្សារបស់ខ្លួន បន្តជំរុញកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនិងវិមជ្ឈការនៅមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ឋភាពខ្ពស់។

បើតាមឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ឆ្លងកាត់រយៈពេលមួយថ្ងៃ អង្គសន្និបាតបានប្រមូលផ្តុំ និងពិភាក្សាលើប្រធានបទសំខាន់ៗសម្រាប់ការបោះឆ្នោត រួមមាន៖ ១.ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោត, ២.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ, ៣.ការគ្រប់គ្រងប្រព័ន្ឋផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត និងការឃោសនាបោះឆ្នោត, ៤.កិច្ចសហការបោះឆ្នោត រាប់សន្លឹកឆ្នោត ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ឋផលនៃការបោះឆ្នោត និង៥.នីតិវិធីនៃការដាក់ ការទទួលនិងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការបោះឆ្នោត។ ទន្ទឹមនឹងនេះ អង្គសន្និបាតបានរកឃើញចំណុចខ្លាំងដែលជាបទពិសោធសម្រាប់អនុវត្តបន្តជាច្រើនចំណុច ជាមួយគ្នានេះអង្គសន្និបាតក៏បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការបោះឆ្នោតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យស្នងការនគរបាលរាជធានីខេត្ត ពន្លឿនការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យស្នងការនគរបាលរាជធានីខេត្ត ពន្លឿនការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន"

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.