Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣

ដោយ Pothe Thun
26/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក និងមន្ត្រីរាជការជាច្រើនរូប។

ឯកឧត្តម លី សំរិទ្ឋ មានប្រសាសន៍ថា អនុលោមតាមប្រកាសលេខ២៣៧៥ ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចប្រជុំចូលកាន់តំណែងកិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អង្គប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ត្រូវប្រារព្ធឡើងមិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់តំណែង។ ចំពោះកិច្ចប្រជុំក្រុមប្រឹក្សាខេត្តសៀមរាប នាពេលនេះដែរ បានលើកយករបៀបវារៈចំនួន៣ មកពិនិត្យពិភាក្សា រួមមាន៖ទី១.ផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ, ទី២.ពិនិត្យពិភាក្សាលើការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រក្រតីទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ និងទី៣.រាយការណ៍អំពីលទ្ឋផលការងាររតបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត និងទិសដៅអនុវត្តបន្តរយ:ពេល ៣ខែ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាខេត្ត ដែលតែងតែជួយជួយយកចិត្តទុកដាក់ពិនិត្យផ្តល់យោបល់ ផ្តល់អនុសាសន៍ និងឱវាទនានា ព្រមទាំងសំណូមពរផ្សេងៗ សម្រាប់ជាការតម្រង់ទិសលើការអនុវត្តគោលនយោបាយ ក៏ដូចជាតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ដើម្បីអនុវត្តនិងប្រព្រឹត្តិទៅឱ្យល្អប្រសើរ ដែលនេះបង្ហាញពីភាពខ្លាំងរបស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងមក ជាការជួយជំរុញឲ្យការអនុវត្តការងាររបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាន់តែខ្លាំង ស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើរដ្ឋបាលក្រុងស្រុក កម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពស្ថាប័ននានា យកចិត្តទុកដាក់លើការងារមួយចំនួនដែលជាកិច្ចការអទិភាព និងសំខាន់សម្រាប់ខេត្តសៀមរាប ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្មេងទំនើង បញ្ហាគ្រឿងញៀន ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាពិសេសការអនុវត្តនូវគោលការណ៍ភូមិឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់។ បន្ថែមពីនេះត្រូវត្រៀមផែនការដោះស្រាយ និងទប់ស្កាត់បញ្ហាភ្លាមៗ ក្នុងស្ថានភាពប្រែប្រួលអាកាសធាតុ ដែលអាចនឹងកើតមានក្នុងរដូវេវស្សា រួមមានខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាពិសេសករណីសត្វដង្កូវហ្វូង ដែលកំពុងរាតត្បាតបំផ្លាញដំណាំស្រូវពលរដ្ឋរាប់ពាន់ហិកតាតាមបណ្ដាក្រុងស្រុកទូទាំងខេត្ត។

ថ្លែងបូកសរុបកិច្ចប្រជុំ ឯកឧត្តម លី សំរិទ្ឋ មានប្រសាសន៍ថា គោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តកិច្ចការសំខាន់ៗ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និងដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះ។ ឯកឧត្តមក៏បានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានតាមបណ្ដាក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ឋនានា ដែលបានសហការគ្នា និងអនុវត្តបំពេញតួនាទីភារកិច្ចទៅតាមវិស័យ តាមជំនាញសម្រេចបានលទ្ឋផលបានល្អប្រសើរគួរជាទីមោទនៈនាពេលកន្លងមក៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កិច្ចប្រជុំសាមញ្ញលើកទី៥៥​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងផែនការបើកសិក្ខាសាលាស្ដីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ‘‘បញ្ហាប្រជាជន និងយេនឌ័រ” នៅខេត្តសៀមរាប

ក្រសួងផែនការបើកសិក្ខាសាលាស្ដីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ‘‘បញ្ហាប្រជាជន និងយេនឌ័រ” នៅខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ក្រុមការងារមន្ទីរសុរិយោដីខេត្តសៀមរាប ចុះប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៦ នៃស្រុកពួក

ក្រុមការងារមន្ទីរសុរិយោដីខេត្តសៀមរាប ចុះប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៦ នៃស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.