Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

ដោយ Pothe Thun
26/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកចុងក្រោយ ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដឹកនាំដោយឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងវត្តមានឯកឧត្ដម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក យុន លីនណេ មានប្រសាសន៍ថា ខេត្តសៀមរាបជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារវត្តមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន៨ ក្នុងនោះឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាតំបន់ការពារធម្មជាតិ១ ក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៨។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្ត បន្តថា ឧទ្យានជាតិទាំងមូលត្រូវបានត្រូវបានរៀបចំសេចក្តីព្រាងតំបន់គ្រប់គ្រង របាយការណ៍បច្ចេកទេស និងមានកម្មវិធីគ្រប់គ្រងនិងបានប្រជុំពិគ្រោះយោបល់ច្រើនដងរួចមកហើយ ដូច្នេះកិច្ចប្រជុំពិគ្រោះយោបល់លើកចុងក្រោយស្តីពី ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាពេលនេះនឹងចង្អុលបង្ហាញឱ្យកាន់តែច្បាស់បន្ថែមទៀត ពីតំបន់ដែលមានសក្តានុពលកំណត់ជាស្នូល និងតំបន់អភិរក្ស ដែល មានតំលៃសម្រាប់ការពារធនធានធម្មជាតិដ៏មានតំលៃសម្រាប់ជាតិ មាតុភូមិរបស់យើង និងតំបន់មួយចំនួនទៀតមានតំលៃសម្រាប់សេដ្ឋកិច្ចជាតិ សហគមន៍មូលដ្ឋាន ដែលគួរជាតំបន់ប្រើប្រាស់ដោយចីរភាព និងភូមិករ ស្រែចម្ការ ដីលំនៅដ្ឋាន និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាតំបន់សហគមន៍។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តសូមគាំទ្រយ៉ាងពេញទំហឹងលើការបង្កើតឱ្យមានការកំណត់ និងបែងចែកតំបន់គ្រង់គ្រងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ហើយខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា ក្រោយពីបានរៀបចំកំណត់ និងបែងចែកតំបន់គ្រង់គ្រង ធនធានធម្មជាតិ ជាពិសេសសត្វព្រៃសំខាន់ៗ ដែលជាប្រភេទមានដោយកម្រ ប្រភេទជិតផុតពូ ប្រភេទកំពុងទទួលរងគ្រោះថ្នាក់ នឹងត្រូវបានការពារអភិរក្ស និងគ្រប់គ្រងបានកាន់តែប្រសើឡើង ហើយនាពេលអនាគតដ៏ខ្លីខាមុខនេះ ធនធានធម្មជាតិរបស់ជាតិយើងនឹងមានការកើនឡើងជាលំដាប់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំស្រុក ពិនិត្យសេចក្តីព្រាងផែនទីកំណត់ និងបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិលើកចុងក្រោយ និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យក្រុមការងារអាចដំណើការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង អនុវត្តទៅបានដោយឆាប់រហ័ស និងទាន់ពេលវេលា ព្រោះនេះជាកិច្ចការប្រវត្តិសាស្ត្រដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភ្នំ​គូលែនឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣

ក្រសួងផែនការបើកសិក្ខាសាលាស្ដីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ‘‘បញ្ហាប្រជាជន និងយេនឌ័រ” នៅខេត្តសៀមរាប

ក្រសួងផែនការបើកសិក្ខាសាលាស្ដីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ‘‘បញ្ហាប្រជាជន និងយេនឌ័រ” នៅខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.