Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាបជាមួយភាគីជប៉ុន ស្តីពីការរៀបចំនិងការអនុវត្តសាកល្បងគម្រោងទីក្រុងឆ្លាតវៃ 

ដោយ Pothe Thun
30/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាបជាមួយភាគីជប៉ុន ស្តីពីការរៀបចំនិងការអនុវត្តសាកល្បងគម្រោងទីក្រុងឆ្លាតវៃ 
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ភាគីជប៉ុន (Jica និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍) លើកបង្ហាញថា ដំណើរឆ្ពោះទៅរកការរៀបចំឲ្យក្រុងសៀមរាប អភិវឌ្ឍទៅរកគោលដៅជាទីក្រុងឆ្លាតវៃ គឺស្ថិតនៅលើឆន្ទ: នៃការអនុវត្ត កូវីដ-១៩ មិនអាចពន្យាពេលវេលា នៃការរង់ចាំបាននោះឡើយ !

តាមរយ: នៃប្រព័ន្ធអនឡាញហ្សូម Zoom នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារទីក្រុងឆ្លាតវៃនៃរដ្ឋបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំចំនួន ២ជាមួយភាគីជប៉ុន ។ ខាងភាគីកម្ពុជា ដឹកនាំកិច្ចប្រជុំទាំង២នេះដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំទី១ គឺជាកិច្ចប្រជុំលើកទី៤ របស់គណ:កម្មាធិការដឹកនាំទីក្រុងឆ្លាត ដែលត្រូវបានធ្វើឡើងជាមួយក្រុមអ្នកសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA )។ លោក Asuka Tsuboike តំណាងទីស្នាក់ការកណ្តាលរបស់ Jica ប្រចាំប្រទេសជប៉ុន មានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំមួយទៀត គឺជំនួបពិភាគ្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយលោក Kei Masuda ប្រធានលេខាធិការដ្ឋានរដ្ឋមន្រ្តី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។
កិច្ចប្រជុំទី១ ដែលផ្តោតទៅលើគម្រោង នៃការប្រកួតប្រជែងគំនិតអាជីវកម្មទីក្រុងឆ្លាតសៀមរាប និងគម្រោងសាកល្បង ដែលក្រុមសិក្សារបស់ Jica បានបង្ហាញចំនួន ១៣គម្រោងដើម្បីជ្រើសរើសនោះ រដ្ឋបាលខេត្តសៀមរាប បានអនុម័តសម្រេចចិត្តទទួលយកនូវការគាំទ្រ ដើម្បីអនុវត្តសាកល្បង លើគម្រោងទី៣ និងគម្រោងទី៦។

ការគាំទ្រដើម្បីអនុវត្តសាកល្បងចំនួន ២គម្រោងនេះ គឺផ្អែកតាមការផ្តល់អនុសាសន៍របស់ក្រុមសិក្សារបស់ Jica និងស្ថិតក្រោមការពិភាក្សាលម្អិតផងដែររបស់ក្រុមការងាររដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះរួមមានគម្រោងចំណតយានយន្តឆ្លាតវៃ ( Smart Parking System In Siem Reap ) ក្នុងវិស័យធ្វើដំណើរ និងដឹកជញ្ជូន ប្រតិបត្តិការដោយប្រើទន្នន័យរូបភាពពី CCTV។ គម្រោងមួយទៀត គឺគម្រោងសាកល្បងលទ្ធភាពប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter ) ដោយការផ្តល់សេវាជួលម៉ូតូអាគុយ ដល់បណ្តាក្រុមហ៊ុននានា ដើម្បីឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់ក្នុងការធ្វើដំណើរ។ គម្រោងទាំង២នេះ នឹងត្រូវបានសាកល្បងអនុវត្តនៅក្នងអំឡុងខែតុលាខាងមុខ ។នៅក្នុងកិច្ចប្រជុំមួយផ្សេងទៀតនោះ គឺជំនួបពិភក្សាការងារជាមួយលោក Kei Masuda ប្រធានលេខាធិការដ្ឋានរដ្ឋមន្រ្តី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្កសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានដាក់សំណើទៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ដើម្បីជួយដល់ក្រុងសៀមរាប ក្នុងការរៀបចំឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃអាស៊ាន ស្របតាមផែនការរបស់សមគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ានផងដែរ។ សំណើនោះគឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។

ឆ្លើយតបតាមការស្នើសុំនេះ ភាគីជប៉ុនបានយល់ព្រមគាំទ្រ និងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយ:ការបញ្ជូនក្រុមការងារមកសិក្សាស្រាវជ្រាវ នាពេលខាងមុខ។ ដោយការព្រមព្រៀងគ្នានេះ ភាគីរដ្ឋបាលខេត្តសៀមរាប និងភាគីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនេះតែម្តង បើទោះជាស្ថិតក្នុងកាល:ទេស: នៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ដែរថា ក្រុងសៀមរាប បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លា សម្រាប់ការស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ដើម្បីអភិវឌ្ឍន៍ ក្រុងទេសចរណ៍សៀមរាប-អង្គរ។ ភា្ជប់ជាមួយគម្រោងនេះ ក៏មានផងដែរ នូវការរៀបចំទីក្រុងឆ្លាតវៃ របស់ក្រុងសៀមរាប ដូចនេះគម្រោងរបស់ភាគីជប៉ុននេះ អាចនឹងធ្វើសមាហរណកម្មជាមួយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព: លោកងិន គឹមឡេង និងលោកស៊ាន សុផាត

កែសម្រួលដោយ លីវ សុខុន!!!

Tags: JICAគម្រោងទីក្រុងឆ្លាតវៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣៧នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣៧នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោកអគ្គនាយកសាខាក្រុមហ៊ុន SAMSUNG ប្រចាំកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោកអគ្គនាយកសាខាក្រុមហ៊ុន SAMSUNG ប្រចាំកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.