Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រទេសចិន ផ្ដល់ថវិកាជាង ៤លានដុល្លាអាមេរិក សម្រាប់ដោះមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ក្នុងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា

ដោយ Pothe Thun
09/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រទេសចិន ផ្ដល់ថវិកាជាង ៤លានដុល្លាអាមេរិក សម្រាប់ដោះមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ក្នុងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ប្រទេសចិន ផ្តល់ហិរញ្ញប្បទានឥតសំណង ជំហានដំបូងចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក ក្រោម”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលជាការគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបីរបស់កម្ពុជា រួមមានខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមរបាយការណ៍របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ពីចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេលបច្ចុប្បន្ន មានអង្គភាពប្រតិបត្តិករចំនួន៣ កំពុងបំពេញការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាមក្នុងខេត្តសៀមរាប រួមមាន CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា។ ក្នុងនោះ បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨៨០០ហិកតា ដោយរកឃើញមីនថ្មើជើងជាង ២ម៉ឺនគ្រាប់ មីនតោន ៧២៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទជាង ១១ម៉ឺនគ្រាប់។ ឯកឧត្តម បញ្ជាក់ថា ចំពោះក្រុងសៀមរាប និងស្រុកក្រឡាញ់ បានបញ្ចប់ការបោសសម្អាតគ្រាប់មីនទាំងស្រុង ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ។

អញ្ជើញជាអធិបតីក្នុងពិធីនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា ជំនួយរបស់មិត្តចិន និងមានការអញ្ជើញពីឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានាពេលនេះ បានស្តែងចេញពីការជួយកម្ពុជាឲ្យរួចផុតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីនមហាប្រល័យ។ សម្តេច បានជំរុញដល់អង្គភាពស៊ីម៉ាក់ និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ។

គួរជម្រាបថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ប្រទេសចិន បានផ្ដល់ជំនួយឥតសំណងជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ដែលមានថវិកាសរុបចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក និងបានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមសរុបប្រមាណ ៧,៤០០ហិកតា ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន ២១៤.៦៦១គ្រួសារ។ ដោយឡែក សម្រាប់ដំណាក់កាលទី៣ ឆ្នាំទី១នេះ មានទឹកប្រាក់ចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក និងអនុវត្តន៍ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបចំនួន ១៣.២លានដុល្លារសហរដ្ឋអាមេរិក។

អត្ថបទ និងរូបភាព៖ លោក បូ សាវី លោក យូ វង្ស និងលោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: CMACមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !

ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !

ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.