Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !

ដោយ Pothe Thun
09/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងលោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានជួបពិភាក្សានេះ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ នាខេត្ដសៀមរាប។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា ផ្តោតទៅលើកិច្ចសហការនៃសង្វាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលីដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន Nishida Baley Processing Co., Ltd ដើម្បីផលិតជាផលិតផលសម្រេចក្នុងការនាំចេញ។ ឯកឧត្ដម បានបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា ការធ្វើកសិកម្មសំខាន់បំផុត ព្រោះប្រជាជនខ្មែរភាគច្រើនការធ្វើស្រែចំការ។ ឯកឧត្ដមបន្ថែមថា ផែនការនៃការដាំដុះស្រូវសាលីនេះគ្រោងនឹងយកទៅអនុវត្តដាំដុះនៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ (CDC) ដែលក្រុមអ្នកបច្ចេកទេសជប៉ុនបានចុះទៅពិនិត្យ និងសិក្សាពីភូមិសាស្រ្ត ដើម្បីវាយតម្លៃពីសក្តានុពលនៃមណ្ឌលមុននឹងឈានទៅដល់ការអនុវត្តន៍គម្រោងនេះ។
លោក Nishida Seibaku នាយកប្រតិបត្តិនៃតំណាងក្រុមហ៊ុន Nishida Baley Processing Co., Ltd បានធ្វើបទបង្ហាញថា ស្រូវសាលីគឺជាគ្រឿងផ្សំម្ហូបធម្មជាតិ ដែលប្រើប្រាស់បច្ចេកទេសដើម្បីចម្រាញ់យកគ្រាប់ស្រូវសាលី សម្រាប់ការបង្កើតផលិតផល ដែលសមស្របទៅតាមតម្រូវការអតិថិជនដោយក្រុមហ៊ុននោះ។

ការផលិត និងលក់ស្រូវសាលីដែលចម្រាញ់រួចសម្រាប់ធ្វើបាយ និងផលិតផលក្រាណូឡា។ក្រៅពីនេះពួកគេនឹងធ្វើការទៅលើការអភិវឌ្ឍន៍ផលិតផល ដើម្បីបំពេញចិត្តអតិថិជន និងអនុញ្ញាតឲ្យមនុស្សកាន់តែច្រើនយល់ដឹងនូវគុណសម្បត្តិនៃស្រូវសាលី ដែលនឹងស្ថាបនានៅខ្សែសង្វាក់តម្លៃស្រូវសាលីក្នុងតំបន់ដោះមីន ដើម្បីបង្កើតយន្តការសម្រាប់ប្រើប្រាស់ធនធានមនុស្ស និងដើម្បីលុបបំបាត់ភាពក្រីក្រ និងផ្ដល់នូវនិរន្តរភាពការអភិវឌ្ឍតាមទីជនបទនៃខ្សែសង្វាក់ស្រូវសាលី។ លោកថា អ្នកផ្គត់ផ្គង់បច្ចុប្បន្ន គឺនៅប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងមានបទពិសោធន៍ និងចំណេះដឹង ដើម្បីសាងសង់ខ្សែសង្វាក់ដំណើរកសិកម្ម នៅក្នុងប្រទេសនៃគម្រោងក្នុងការអភិវឌ្ឍអាជីវកម្ម ដែលប្រទេសកម្ពុជាត្រូវពឹងផ្អែកលើបទពិសោធន៍ និងចំណេះដឹងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ស្រូវសាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.