Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

ដោយ Pothe Thun
10/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អុីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

វេទិកាបាគូសកលលើកទី ១០ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center -NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីជាង ៦០ប្រទេស។

ក្រោយពិធីបើកផ្លូវការនៃវេទិកាបាគូសកលលើកទី១០ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗរួមមាន ១) ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ ២)យុគសម័យនៃការគំរាមកំហែងដ៏មហិមា ៣)ការបង្កើតឡើងវិញនូវពហុភាពនិយម ៤)ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា នឹងពិនិត្យមើលកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។

ប្រធានបទដែលលើកយកមកជជែកពិភាក្សាពាក់ព័ន្ធទៅនឹង ការកសាងភាពធន់នៅក្នុងពិភពលោកដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាពនុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយមក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិនសម្រាប់ការអភិវឌ្ឍនិងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលជាសញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារឡើងវិញក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

គ្រូពេទ្យវេជ្ជសាស្ត្រចិនបុរាណ សហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ

គ្រូពេទ្យវេជ្ជសាស្ត្រចិនបុរាណ សហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ

បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤

បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.