Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រូពេទ្យវេជ្ជសាស្ត្រចិនបុរាណ សហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ

ដោយ Pothe Thun
10/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនបុរាណ និងមន្ទីរសុខាភិបាលខេត្តសៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ រយៈបេលពេញ១ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាសុខភាព និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ដែលមានប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ មកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបមកទទួលសេវា។

លោក លីវ ជីជៀ (LIU ZHI JIE) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមគ្រូពេទ្យញវិជ្ជសាស្រ្តចិនបុរាណ ដែលមានអ្នកជំនាញចំនួន ១៦នាក់ មកពីទីក្រុងប៉េកាំង នៃប្រទេសចិន ឯកទេសជំនាញ ផ្នែកជំងឺផ្លូវដង្ហើម ផ្នែកជំងឺសសៃឈាមបេះដូង ផ្នែកជំងឺប្រព័ន្ធរំលាយអាហារជាដើម ដែលបានរៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានចំនួន ៨១ដង ដែលមានអ្នកមកទទួលព្យាការបាលជំងឺបានចំនួន១២០០០នាក់ដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តការល្អរវាងប្រទេសកម្ពុជា និងចិន ពិសេសទំនាក់ទំនងសហប្រតិបត្តការជាមួយរដ្ឋបាលខេត្តសៀមរាប ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត ដោយកន្លងមកបានរៀបចំកម្មវិធីមនុស្សធម៌ ក្នុងការពិគ្រោះព្យាបាលជំងឺដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះ កុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំយកមកនូវឧបករណ៍បរិក្ខាពេទ្យ ថ្នាំពេទ្យ គ្រូពេទ្យឯកទេសជំនាញមកជួយព្យាបាល ជូនប្រជាពលរដ្ឋក្នុសង្កាត់ស្វាយដង្គំ។ ក្នុងនាមមន្ទីរសុខាភិបាលសូមថ្លៃងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិននិងខ្មែរ ដែលបានចំណាយពេលវេលា និងកម្លាំកាយចិត្តក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងអត្តបទ៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ព្យាបាលជំងឺដោយឥតគិតថ្លៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤

បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤

ប្រជាពលរដ្ឋដែលចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ច ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ចំនួន៧៥គ្រួសារ បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

ប្រជាពលរដ្ឋដែលចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ច ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ចំនួន៧៥គ្រួសារ បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.