Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤

ដោយ Pothe Thun
10/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ៤
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរងអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បាននាំយកស្បៀងអាហារ មានដូចជាអង្ករចំនួន ១០តោន, មី ២០កេសធំ និងត្រីខ ២០កេសធំ ជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ដើម្បីឧបត្ថម្ភ និងទំនុកបំរុងដល់កងកម្លាំង ដែលបានខិតខំប្រឹងប្រែងសហការចុះជួយលើកដាក់សម្ភារ: ផ្ទះសម្បែងជូនបងប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងដឹកជញ្ជូនទៅកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក។

ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង  ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខ និងភាពហត់នឿយរបស់កងកម្លាំងប្រដាប់អាវុធនៅគ្រប់ទីកន្លែង។ឯកឧត្តម គង់ ប៊ុនលី ក៏បានជំរុញលើកទឹកចិត្តដល់មេបញ្ជាការ មេបញ្ជាការរង និងយោធិនគ្រប់រូប នៅក្នុងយោធភូមិភាគតី៤ ឱ្យបន្តរក្សារឹតចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ពង្រឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយ និងជួយធុរ:គ្នាទៅវិញទៅមកក្នុងគ្រាចាំបាច់ ត្រូវរក្សាភាពម៉ឹងម៉ាត់ គោរពបទបញ្ជា វិន័យយោធា ចូលរួមបង្កបង្កើនផលឱ្យបានសស្រាក់សស្រាំក្នុងអង្គភាពក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានសម្តែងនូវក្តីរំភើបនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ដែលបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខដល់កងកម្លាំងយោធាក្នុងភូមិភាគទី៤។

ឯកឧត្តម មានប្រសាសន៍ថា៖គ្រឿងឧបភោគបរិភោគទាំងនេះនឹងបែងចែកជូនដល់កងកម្លាំងដែលបានខិតខំ និងចូលរួមសហការក្នុងការលើកដាក់ឥវ៉ាន់ សម្ភារ:ផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរហើយពួកគាត់បានស្ម័គ្រចិត្តរុះរើលំនៅឋានទៅរស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯក ក្នុងស្រុកបន្ទាយស្រី។ ឯកឧត្តម បញ្ជាក់ថា៖ ក្រោយពីទទួលបាននូវអនុសាសន៍ក៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យោធភូមិភាគទី៤ បានចាត់ និងបែងចែកកម្លាំងដោយបានសហការជាមួយអាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី ដើម្បីជួយលើកដាក់សម្ភារ: ផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរហើយពួកគាត់បានស្ម័គ្រចិត្តរើលំនៅឋានទៅរស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯក ក្នុងស្រុកបន្ទាយស្រី តាំងតែពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២មកម្ល៉េះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: យោធភូមិភាគទិ៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋដែលចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ច ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ចំនួន៧៥គ្រួសារ បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

ប្រជាពលរដ្ឋដែលចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ច ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ចំនួន៧៥គ្រួសារ បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ

រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.