Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋដែលចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ច ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ចំនួន៧៥គ្រួសារ បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

ដោយ Pothe Thun
10/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលមកពីសង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់នគរធំ ដែលបានរស់នៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋ បានមកធ្វើចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ចដែលស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា។

លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា មានប្រសាសន៍ថា អង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈគម្រោង លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប គឺគម្រោងនេះអនុវត្តរួមគ្នារវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសឹង្ហបុរី ប្រទេសហូឡង់ ព្រមទាំងបានសាងសង់លំនៅឋានថ្មីដែល សាងសង់ជាផ្ទះភ្លោះ ទំហំសរុប ៧ម៉ែត្រគុណ ៧.៥ម៉ែត្រ មានបង្គន់អនាម័យ ដោយចំណាយថវិកាចំនួន ១៣.០០០ដុល្លារក្នុងខ្នងផ្ទះនីមួយៗ ហើយដោយក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន ២គ្រួសារ។

លោក អឹប អ៊ាន់ បានបន្ថែមទៀតថា អង្គការលំនៅឋានមនុស្សជាតិកម្ពុជាក៍មានគម្រោងភ្ជាប់បណ្តាញទឹកភ្លើងជូនដល់គ្រួសារនីមួយៗ ហើយសាសង់ទីធ្លាសាធារណៈ និងកែលម្អរផ្លូវគ្រួសក្រហមក្នុងទីតាំងគម្រោង និងសាងសង់បណ្តាញលូទឹកភ្លៀងក្នុងទីតាំងគម្រោងផងដែរ។ ក្នុងនោះដែរអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក៍មានគម្រោងផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានអំពីពីច្បាប់ដីធ្លីនានា ជាពិសេសសារាចរ០៣ ផ្តល់វគ្គបណ្តុះបណ្តាលបង្កើតមុខរបរ និងទទួលទុនខ្នាតតូច ដើម្បីចាប់ផ្តើមមុខរបរ ការបណ្តុះបណ្តាលផ្សេងទៀត ដូចជាការថែទាំផ្ទះ អនាម័យទឹកស្អាត និងការសម្អាតបរិស្ថានល្អនិងគម្រោងនឹងបង្កើតឲ្យមានក្រុមសន្សំផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

នៅក្នុងឱកាសនោះដែរ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលមានគោលនយោបាយជាតិបានដោះស្រាយនូវបញ្ហាលំនៅឋានដោយកសាងលំនៅឋានមានតម្លៃសមរម្យសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រពិតប្រាកដនិងអ្នកដែលមិនមានលទ្ធភាពជាដើម។ ចំពោះគម្រោងដីឡូតិ៍នេះ មានទីតាំងស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ដែលមានរដ្ឋបាលខេត្តជាម្ចាស់គម្រោង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រ ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ សម្រាប់ជួយសាងសង់ លំនៅឋានជូន ក្រុមគ្រួសារគោលដៅដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាមនិងសង្កាត់នគរធំ ក្រុងសៀមរាប ដែលបានរស់នៅលើចំណីផ្លូវ ៣៨ខ្សែ និងមាន ទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តក៍បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ។

លោក ចឹក គឹមជុន ក៍បានសំដែងការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៧៥គ្រួសារ ដែលទទួលបានដីឡូត៍មានសាងសង់លំនៅឋាននៅទីតាំងថ្មី តាមការរៀបចំរបស់រដ្ឋបាលខេត្ត ហើយក៏បានទទួលនូវបង្កាន់ដៃ និងកិច្ចសន្យារួចរាល់ហើយនៅពេលនេះ ដើម្បីរក្សាទុកជាភស្តុតាងបញ្ជាក់អំពីសិទ្ធិស្របច្បាប់របស់បងប្អូន។ ក្នុងនាមរដ្ឋបាលខេត្ត លោកក៍បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដែលពុំមានបញ្ហាអ្វីកើតឡើង ហើយការដោះស្រាយនេះ គឺដើម្បីខេត្តរបស់យើងដែលបងប្អូនទទួលបានលំនៅឋានស្របច្បាប់ និងដីស្របច្បាប់។ លោកមានជំនឿយ៉ាងមុតមាំថា ក្រោយពីបានរៀបចំទីលំនៅឋានជូនដល់បងប្អូន ៧៥គ្រួសារនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការតាំងលំនៅឋាន មិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្ដោះអាសន្ន ក្នុងក្រុងរបស់យើង បន្តិចម្ដងៗផងដែរ៕

អត្ថបទ និងអត្តបទ៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ

រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ

អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត 

អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.