Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត 

ដោយ Pothe Thun
12/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត 
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការអំពាវនាវដល់អ្នកទេសចរ និងអ្នកវិនិយោគរបស់ជប៉ុន ចូលមកកម្ពុជាបន្ថែមទៀត ដើម្បីទស្សនា និងធ្វើការវិនិយោគផ្សេងៗ។

ឯកឧត្តមអភិបាលខេត្តសៀមរាប លើកឡើងបែបនេះ កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីជប់លៀងអបអរសាទរបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦២យាងចូល៦៣ព្រះវស្សារបស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុន ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងការិយាល័យកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប នៅសណ្ឋាគារសុខាខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា បានសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែងជាមួយរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុនទាំងមូលដែល កន្លងមកតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមការពារនូវ អធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជា។ ឯកឧត្តម បន្តថា កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសជប៉ុនត្រូវបានលើកកម្ពស់មួយកម្រិតធំបន្ថែមទៀត។ ផ្តើមចេញពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន, ភាគីជប៉ុន បាននឹងកំពុងជួយលើគ្រប់វិស័យ ដល់ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ដោយឡែកខេត្តសៀមរាប ក៏បានទទួលនូវអត្ថប្រយោជន៍ទំនាក់ទំនងតាមការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប ហើយថ្មីៗនេះក៏បានសាង សង់អគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ ក្នុងនោះខេត្តសៀមរាប បានបង្កើតនូវបំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងទៀតផង។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអបអរសាទរចំពោះប្រទេសប៉ុន ដែលឆ្នាំក្រោយនឹងត្រូវធ្វើជាសហប្រធាន ICC Angkor ជាមួយបារាំង នេះជាឱកាសជួយដល់ការអភិវឌ្ឍន៍ អភិរក្ស ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងទូទាំងខេត្ត សៀមរាប។

ជាមួយនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន មានការរីកចម្រើន ឯកឧត្តម បានអំពាវនាវដល់អ្នកទេសចរ និងអ្នកវិនិយោគរបស់ប្រទេសជប៉ុន ចូលមកកម្សាន្ត និងស្វែងរកឱកាសបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អ៊ូអ៊ីណុ អាត់ហ្ស៊ូស៊ី មានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំខួបទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ហើយនេះជាលើកដំបូងដែរ ដែលបានរៀបពិធីលៀងសាយភោជន៍នៅខេត្តសៀមរាប ដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្មរបស់ព្រះចៅអធិរាជជប៉ុន។ ឯកឧត្តម បន្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជប៉ុន និងកម្ពុជា បានក្លាយទៅជាភាពដៃគូយុទ្ធស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះគ្របដណ្តប់លើវិស័យសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជន និងប្រជាជន។
ក្នុងរយ:ពេលជាង ៣ទសវត្សចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា ជប៉ុន ត្រូវបានពង្រឹងពង្រីក ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឈានដល់កម្រិត ” ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ។ ប្រទេសជប៉ុន បានចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចាររកសន្តិភាពសម្រាប់កម្ពុជា តាំងពីទសវត្សឆ្នាំ១៩៩០ ជប៉ុននាំមុខគេក្នុងការផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតសកល និងអសកលជាបន្តបន្ទាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ជប៉ុន បានផ្តល់ជំនួយយ៉ាងច្រើនក្នុងការស្តារ និងកសាងវិស័យសំខាន់ៗ ដូចជាវិស័យគមនាគមន៍ វិស័យកសិកម្ម វិស័យអប់រំ និងសុខាភិបាល ។ល។

ព្រមជាមួយនោះ ក៏បានផ្ដល់ជំនួយនាំមុខគេក្នុងការងារបោសសំអាតមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឲ្យអត្រាស្លាប់ ដោយសារមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពីមួយឆ្នាំទៅមួយឆ្នាំបានថយ ចុះជាលំដាប់កាត់បន្ថយបាននូវជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ព្រមទាំង រំដោះផ្ទៃដីបានរាប់ម៉ឺនហិកតា ផ្ដល់ជូនប្រជាជនសម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនផល រួមចំណែកឱ្យកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: អ្នកវិនិយោគជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.