Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់

ដោយ Pothe Thun
13/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីលើកស្ទួយនូវវិស័យសិល្ប: វិស័យអប់រំ វប្បធម៌ បរិស្ថាន និងដើម្បីឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីវិស័យសិល្បៈនេះ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់។

លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីកុក្កតាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ធ្វើឡើងបន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រយៈពេលជាង ២ឆ្នាំកន្លងមក។ ការបង្ហាញតុក្ដាយក្សនេះ ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្សសម្រាប់ឱ្យមានការទាក់ទាញភ្ញៀវទេសចរ។ លោកថា កុក្កតាយក្សឆ្នាំនេះមានចំនួន ៧តួអង្គ ហើយមានតួអង្គចំនួន ៣សំខាន់ៗ រួមមានតួអង្គព្រះវេស្សន្ត បង្ហាញពីភាពធន់នឹងស្មារតីកម្ពុជា មេត្ដាករុណា, តួអង្គអ្នកម្ដាយបង្ហាញពីការបីបាច់ថែរក្សាកូនៗ របស់ពួកគាត់ឱ្យរួចផុតពីការឆ្លងជំងឺកូវីដ-១៩ និងតួអង្គតុក្កតាកសិករ បង្ហាញពីការប្រកបរបរកសិកម្ម ការផ្ដល់នូវស្រូវអង្ករដល់ប្រជាពលរដ្ឋដែលមិនបានធ្វើស្រែចំការ និងមានរូបតុក្កតាសត្វត្រីកម្រ សត្វស្លាប និងតំណាសត្វល្អិតផង ដែលបញ្ចាំងពីធាតុនៃបរិស្ថានសង្គម វប្បធម៌ និងធម្មជាតិ របស់ប្រទេសកម្ពុជាពីសត្វជិតផុតពូជ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបញ្ជាក់ទៀតថា តុក្ដាយក្សមានតួអង្គចំនួន ៧តុក្ដា ត្រូវបានរចនាឡើងដោយអង្គការក្នុងស្រុក និងក្រៅស្រុកជាង ១០ស្ថាប័ន ដែលមានកុមារាកុមារី មកពីអង្គការ ព្រមទាំងសិស្សានុសិស្សនៅសាលាបឋមសិក្សា ក្នុងស្រុកចំនួន ២កន្លែង។ គម្រោងនេះមានរយៈពេលជាង ១២ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ២០០៧ ដែលទទួលបានជោគជ័យក្នុងក្រុងសៀមរាប។ ក្បួនដង្ហែនៅតាមដងផ្លូវក៏មានហ្វូងមនុស្សយ៉ាងច្រើនកុះករនឹងត្រេកអរចំពោះកុមារ តន្រ្តីករ និងអ្នកសំដែងដែលជះពន្លឺភ្លើង នាពេលយប់ដោយភាពរីករាយផងដែរ។

ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ពួកគាត់បានបង្ហាញពីអារម្មណ៍រីករាយ ដោយលើកឡើងថា ការបង្កើតក្បួនដង្ហែតុក្កតាយក្សនេះ គឺជាសក្ខីភាពបង្ហាញពីប្រទេសជាតិមានសុខសន្ដិភាព ការរស់ឡើងវិញនូវវិស័យទេសចរណ៍ និងការលើកកំពស់វិស័យសិល្បៈ វប្បធម៌ នៅក្នុងតំបន់ទេសចរអង្គរ ជាពិសេសធ្វើឱ្យមានការទាក់ទាញអ្នកទេសចរទៅកំសាន្ដនៅខេត្ដសៀមរាបផងដែរ។ ពួកគាត់សម្ដែងនូវមោទកភាព ដែលក្រុងសៀមរាប មានការបង្កើតនូវកម្មវិធីទាក់ទាញអ្នកទេសចរបែបនេះ ក្រោយពីអាក់ខានជាង ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះ តុក្កតាយក្សនេះ ពិតជាសិល្ប:កែឆ្នៃដ៏ល្អឥខ្ចោះរបស់អ្នករៀបចំព្រោះរូបតុក្កតានីមួយៗ រចនាឡើងបង្កប់នូវអត្ដន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋខ្មែរ។

គួរឲ្យដឹងថា ក្បួនដង្ហែតុក្កតាយក្ស បានចាប់ផ្ដើមពីម៉ោង៧ នាពេលរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយចេញពីចំណុចមុខវត្ដដំណាក់ កាត់តាមបណ្ដោយផ្លូវដឹងស្ទឹងសៀមរាប និងផ្លូវសំខាន់ៗមួយចំនួនទៀត ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់ក្រុង ដើម្បីដាក់តាំងបង្ហាញឱ្យប្រជាពលរដ្ឋទស្សនាកំសាន្ដ និងចូលរួមគាំទ្រដល់ស្នារដៃសិល្ប: និងបង្ហាញដល់ភ្ញៀវទេសចរទស្សនាកំសាន្ដ។ ពិធីដង្ហែនេះដែរ ដោយមានអ្នកទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ ចូលរួមដង្ហែ និងឈរអបអរតាមដងផ្លូវ អមដោយការប្រគុំតន្ដ្រី ការរាំច្រៀង និងសម្លេងហ៊ោរកញ្ច្រៀវកងរំពងនាពេលរាត្រីទៀតផង៕


អត្ថបទ និងរូបភាព លោកបូសាវី និងលោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

កិច្ចប្រជុំបែងចែកតួនាទីការងារ ពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

កិច្ចប្រជុំបែងចែកតួនាទីការងារ ពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.