Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំបែងចែកតួនាទីការងារ ពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

ដោយ Pothe Thun
13/03/2023
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំបែងចែកតួនាទីការងារ ពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាយើងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ខេត្តសៀមរាប មានកីឡា ២ប្រភេទ គឺប្រណាំងកង់ (កង់គួក និងកង់ភ្នំ) និងកីឡាអត្តពលកម្ម(រត់ម៉ារ៉ាតុន និងដើរប្រណាំង)នៅតំបន់អង្គរ និងនៅឧទ្យានជាតិជើងភ្នំគូលែន។ ការប្រកួតចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែឧសភា។ ប្រតិភូអគ្គពលិក ៩ប្រទេស ចំនួនជាង ១០០នាក់ ក្រុមការងារសហព័ន្ធខ្មែរទោចក្រយាន និងគណៈកម្មាធិការខេមសុខ ចំនួនប្រមាណ ២០០នាក់ ដែលនឹងមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់នៅថ្ងៃទី០១ ខែឧសភា។

លោកស្រី អភិបាលរងខេត្ត បញ្ជាក់ថា ពាក់ព័ន្ឋនឹងការងារដ៏មានសារៈសំខាន់ខាងលើនេះ ថ្មីៗកន្លងមករដ្ឋបាលខេត្តបានជួបប្រជុំជាបន្តបន្ទាប់ទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ខេត្ត ហើយអង្គប្រជុំបានស្នើដល់រដ្ឋបាលខេត្តសៀមរាប រៀបចំហេដ្ឋារចនាសម្ព័ន្ឋគាំទ្រ លើយន្តការមួយចំនួនដូចជា៖ ជួយការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ជួយរៀបចំរថយន្ត-ម៉ូតូស៊ីស៊ីរ៉ែន រៀបចំភ្លើងបំភ្លឺដងផ្លូវតាមគោលដៅ រៀបចំបង្គន់ចល័ត រៀបចំរថយន្តពេទ្យនិងមន្ទីរពេទ្យ តាមដងផ្លូវគោលដៅ រៀបចំឲ្យមានអ្នកចូលរួមអបអរសាទរ ជួយសម្អាតអនាម័យតាមដងផ្លូវ និងតាមមុខផ្ទះ និងស្នើសុំជួយសម្រួលចរាចរណ៍ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។ល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ម៉ននី រង្សី បញ្ជាក់ថា៖នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងអញ្ជើញសុំព្រះអគ្គីកីឡា នៅទីតាំងក្តារបែនបរិវេណខាងក្នុងប្រាសាទអង្គរវត្ត និងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែភ្លើងគប់កីឡាទៅ និងចេញពីវត្តរាជបូណ៌ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទៅកាន់បណ្តា ប្រទេសនានាក្នុងតំបន់អាស៊ាន និងជុំវិញបឹងទន្លេសាប ហើយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ភ្លើងគប់នឹងដង្ហែមកដល់ខេត្តសៀមរាបជាថ្មី រួចបន្តដង្ហែទៅខេត្តកំពង់ធំនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដោយខេត្តសៀមរាបទទួល រៀបចំគប់ភ្លើងកីឡាចំនួន ២ដង។ ជាមួយគ្នានោះលោកស្រី ក៏បានជម្រុញដល់អ្នកពាក់ព័នញធទាងអស់ ជួយសម្របសម្រួលរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមដងផ្លូវដែលគប់ភ្លើងកីឡាឆ្លងកាត់ រៀបចំសម្អាត អនាម័យ ក្នុងក្រុងសៀមរាប រៀបចំប្រជាពលរដ្ឋចូលរួមអបអរសាទរតាមដងផ្លូវដែលភ្លើងគប់កីឡាឆ្លងកាត់ដោយមានក្រវីទង់ជាតិ៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គប់ភ្លើងស៊ីហ្គេម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.