Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

ដោយ Pothe Thun
13/03/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប
1.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយមានករណីភ្លើងឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ក្នុងក្រុងសៀមរាប កាលពីវេលាយប់ម៉ោង១០:០៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួន ជាងថែទាំ និងជួសជុលអគារចំនួន ៥នាក់ទៅសាកសួរ ដើម្បីរកមូលហេតុពិត ដែលបង្កឱ្យកើតមានគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅនេះ។

បើតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា អគារព្រះរាជដំណាក់តូចទំហំ ២៤ម៉ែត្រ x ១៥ម៉ែត្រ មានការខូចខាតផ្នែកខាងក្រៅប្រហែល៩០ភាគរយ ចំណែកផ្នែកខាងក្នុងកម្លាំងជំនាញ ពុំអាចធ្វើការប៉ាន់ស្មានពីទំហំនៃការខូចខាតបានទេ។ ដោយឡែក ការស៊ើបសួរជាងថែទាំ និងជួសជុលអគារទាំង៥នាក់នោះ មន្ទីរព័ត៌មានខេត្តសៀមរាប នៅពុំទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចនៅឡើយទេ។

ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះឆាបឆេះឡើង ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាស នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ ដោយបង្ហាញជាការឆ្លងចរន្តអគ្គិសនី។ ក្នុងនោះដែរ ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេកចំពោះព្រឹត្តិការណ៍ជាអកុសលនេះ។ ជាមួយនោះ នៅព្រឹកថ្ងៃនេះដែរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានអញ្ជើញមកពិនិត្យ និងរៀបចំជួសជុលព្រះរាជដំណាក់តូច ដែលឆាបឆេះនេះឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា អំឡុងពេលមានគ្រោះអគ្គីភ័យឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះតាមដាន និងពិនិត្យដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់ ពីសកម្មភាព របស់កម្លាំងជំនាញពន្លត់អគ្គីភ័យ គ្រប់គ្រង់ស្ថានការណ៍ និងពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោងប្រមាណ ១២:២០នាទីអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា។

គួរបញ្ជាក់ដែរថា ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ដែលបានប្រើប្រាស់ទឹកសរុប ៣៥ឡាន។ រថយន្តពន្លត់អគ្គិភ័យទាំងនោះ មកពីអង្គភាពចំនួន៦ រួមមាន ស្នងការដ្ឋានខេត្តសៀមរាប កងរាជអាវុធហត្ថក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ភូមិវប្បធម៌សួនបៃតងអង្គរ អធិការដ្ឋានស្រុកបាគង និងអធិការដ្ឋានស្រុកពួក។

អត្ថបទ៖ លោក សេង ផល្លី

Tags: ព្រះរាជដំណាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.