Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

ដោយ Pothe Thun
14/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ១៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទោនេះ អត្រានៃការបោះបង់ការសិក្សារបស់ស្សិតនៅតាមមហាវិទ្យាល័យ មានចំនួនថយចុះគួរឲ្យកត់សម្គាល់ ដោយសារតែអាណាព្យាបាលបានជួយជ្រោមជ្រេងឱ្យកូនៗរបស់ពួកគាត់ បានបន្តការសិក្សារហូតដល់បញ្ចប់បរិញ្ញាបត្រ។

ឯកឧត្តម ស សុខា បានបញ្ជាក់បន្ថែមថា ជាក់ស្ដែងក្នុងឆ្នាំ២០២០កន្លងទៅ អត្រាបោះបង់ការសិក្សារបស់និសិ្សត ដោយងាកទៅចាប់យកការងារធ្វើ ដើម្បីជួយគ្រួសារដោយសារជីវភាពខ្វះខាត គ្មានថវិកាសិក្សាបន្ត ព្រមទាំងកត្តាផ្សេងៗទៀតមានរហូតដល់ ៤២ភាគរយ។ ប៉ុន្តែនៅឆ្នាំ២០២២នេះ អាត្រាបោះបង់ការសិក្សារបស់និស្សិតថយចុះមកត្រឹម ៣២ភាគរយ ដែលការថយចុះនេះ ដោយសារតែគ្រឹះដ៏សំខាន់ពីឪពុកម្តាយ ដែលបានជួយជ្រោមជ្រេងឱ្យកូនៗ បានបន្តការសិក្សារហូតដល់ចប់។ ដោយឡែកការសិក្សារបស់សិស្សចាប់ពីថ្នាក់មតេយ្យរហូតដល់រៀនចប់ថ្នាក់ទី១២ នូវមិនទាន់សម្រេចបានតាមផែនការដែលក្រសួងចង់បានតាមគុណភាពស្តងដាបាននៅឡើយទេ។ តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា សិស្សដែលបានរៀនចាប់ពីថ្នាក់មតេយ្យរហូតដល់រៀនចប់ថ្នាក់ទី១២ ក្នុងចំណោម ១០០នាក់ មាន៥០នាក់ប៉ុនណ្ណោះបានរៀនចប់ថ្នាក់ទី១២ ក្នុងនោះមានតែ ៥០ភាគរយប៉ុនណ្ណោះ ដែលមានកម្រិតដែលក្រសួងចង់បាន ដែលបញ្ហានេះក្រសួងបានកំពុងតែខិតខំកែសម្រួលកម្មវិធីរៀន និងបង្រៀន ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកនេះ ក្រសួងអប់រំដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តកំណែទម្រង់វិស័យឧត្តមសិក្សា ឆ្នាំ២០១៨-២០២៣ រួមមាន៖ ការជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន រៀបចំក្របខណ្ឌកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងការវិវត្តឧស្សាហកម្មសេដ្ឋកិច្ចសង្គមឌីជីថល ការស្រាវជ្រាវ នវានុវត្តន៍ និងការលើកទឹកចិត្តមជ្ឈមណ្ឌលស្រាវជ្រាវ ឧត្តមភាព និងការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងវាយតម្លៃគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

បើតាមលោកបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានឲ្យដឹងថា ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានកំណត់នូវចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។ នៅរយៈពេល ១៦ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានដំណើរការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលមាននិស្សិតចុះឈ្មោះចូលរៀនសរុបចំនួន ១៩.៩៩៧នាក់ ហើយបានបញ្ចប់ការសិក្សាចំនួន ៧.៦៤៤នាក់។ ជាមួយគ្នានេះ និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះចំនួន ១.៨៧៥នាក់ ស្រីចំនួន ១.០១១នាក់៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងអប់រំសាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.