Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

ដោយ Pothe Thun
15/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អង្គការឡូតទុសវើល ខេត្តសៀមរាប បាននាំយកឯកសណ្ឋាន និងសម្ភារៈសិក្សា ដែលជាជំនួយរបស់ព្រះតេជគុណ ឆាអ៊ូ ព្រះចៅអធិការវត្តភីរ៉ូចាណាគុកជេសន់វ៉ុន និងសហការីនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ចំនួន១៧០នាក់ ស្ថិតក្នុងភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

តាមរបាយការណ៍របស់អ្នកស្រី ញេប សាយឿន គណៈគ្រប់គ្រង នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា សាលារៀននេះ មានអគារសិក្សា ១ខ្នងមាន ៦បន្ទប់ និងអគាររដ្ឋបាល ១ខ្នងមាន២បន្ទប់ រួមមាន ទីចាត់ការ ១បន្ទប់ និងបណ្ណាល័យ ១បន្ទប់។ សាលានេះដែរ មានកម្រិតមត្តេយ្យសិក្សា ថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦។ នៅឆ្នាំដំបូងសាលារៀននេះ មានអ្នកគ្រូ ចំនួន ២នាក់ និងមានសិស្សត្រឹមតែ ៥៦នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន សាលារៀននេះទទួលបានអ្នកគ្រូចំនួន ម្នាក់បន្ថែមទៀត និងមានចំនួនសិស្សសរុប ១៧០នាក់។ ប៉ុន្តែអ្នកស្រី បញ្ជាក់ថា ដើម្បីឱ្យសមស្របតាមចំនួនសិស្ស ដែលមានការកើនឡើង សាលារៀននេះត្រូវមានគ្រូបង្រៀនយ៉ាងហោច ៦នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សេង គីមហុង ប្រធានគ្រប់គ្រងទូទៅ អង្គការឡូតទុសវើល លើកឡើងថា តាមរយៈការស្នើសុំរបស់សហគមន៍ និងមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ទីតាំងព្រៃសហគមន៍ ដ៏ស្ងាត់ជ្រងំនេះ បានប្រែក្លាយទៅជាសាលារៀន ដែលមានភាពអ៊ូរអរ និងសម្រួលការធ្វើដំណើរទៅសាលារៀនរបស់កុមារតូច ធំ ក៏ដូចជាអាណាព្យាបាលក្នុងមូលដ្ឋាននេះ។ លោក បញ្ជាក់ ជាទឹកចិត្តដ៏សប្បុរសពីព្រះតេជគុណ ឆាអ៊ូ និងសហការីទាំងអស់ សាលាបឋមសិក្សានេះបានសាងសង់នៅឆ្នាំ២០២០ និងបើកទទួលសិស្សរយៈពេល ២ឆ្នាំមកហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បន្ថែមថា សាលារៀនដ៏ស្រស់ស្អាតនេះ ក្រៅពីអគារសិក្សា និងអគាររដ្ឋបាល ក៏មានធុងចម្រោះទឹកស្អាត ដែលអាចឱ្យកុមារទទួលទាន និងប្រើប្រាស់ទូទៅដោយសុវត្ថិភាព បង្គន់អនាម័យចំនួន ៤បន្ទប់់ សម្ភារៈក្មេងកម្សាន្ត និងទីលានបាល់ទាត់ផងដែរ។ ដោយឡែក ក្នុងថ្នាក់រៀននីមួយៗ អាចផ្ទុកសិស្សបានចំនួន ៣០នាក់ ជាមួយនិងកង្ហាពិដាន ចំនួន ២ ដែលសម្រួលដល់សិស្សកំពុងសិក្សាក្នុងថ្នាក់ផងដែរ។

សូមជម្រាបថា អំណោយចែកជូនសិស្សានុសិស្ស នាពេលនោះ ម្នាក់ៗទទួលបាន កាបូប ១ សៀវភៅ ប៊ិក ១កញ្ចប់ ឯកសណ្ឋានសិស្ស ១ឈុត ឯកសណ្ឋានកីឡា ១ឈុត និងកន្សែង១។ នេះជាឆ្នាំទី២ហើយ ដែលព្រះតេជគុណ ឆាអ៊ូ បានផ្ដល់អំណោយដល់ សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា បន្ទាប់ពីសាងសង់សាលារៀននេះរួចរាល់។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី

Tags: សប្បុរសជននៃសាធារណរដ្ឋកូរ៉េសិស្សស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.