Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

ដោយ Pothe Thun
15/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ
106
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០២៣ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិបានឃើញ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា បានសម្រេចការងារបានប្រមាណ ៨០ភាគរយហើយ។

សូមជម្រាបថា កម្មវិធីភូមិខ្ញុំមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង ២០០ម៉ែត្រ និងទទឹងពីកើតទៅលិចប្រវែង៦០ម៉ែត្រ។ ភូមិខ្ញុំ បែរមុខទៅទិសខាងលិច ទល់នឹងប្រាសាទភិមានអាកាស មានខ្លោងទ្វារពីរខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញភូមិ។ នៅក្នុងភូមិនឹងរៀបចំតំបន់តាំងបង្ហាញនូវពិព័រណ៍អនុស្សាវរីយ៍រម្លឹកខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលមានវត្ថុយក្សជាច្រើនដូចជា៖ អង្រុតយក្ស ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុក និងពងមាន់យក្ស គោមមផ្កាយយក្ស និងបំពង់ទឹកត្នោតយក្ស។ នៅកណ្តាលតំបន់នេះនឹងមានសាងសង់រោងធំសមរម្យមួយ ដើម្បីដាំរូបថតរម្លឹកខួប ១០ឆ្នាំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារអាចស្នាក់នៅពេលបំពេញការងារផងដែរ។

កម្មវិធីភូមិខ្ញុំ មានសំណង់ផ្ទះខ្មែរបុរាណដែលមានដូចជា៖ ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរដែលមានលក់ម្ហូប អាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិ ផងដែរ។ ជាងនេះទៅទៀត ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក នៅចំកណ្តាលភូមិនឹងរៀបចំរូបទន្សាយយក្ស តុបតែងលម្អដោយគោមភ្លើង ផ្កាភ្ញី និងទង់ជ្វាលាផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ក្រៅពីកម្មវិធីខាងលើក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តខាងមុខ មានកម្មវិធីជាច្រើនទៀត ក្នុងនោះរួមមាន៖
-កម្មវិធី ´´នេះមិនមែនជាសុបិន” កម្មវិធីនេះជាកម្មវិធីផ្ដល់នូវការគាំទ្រ និងជួយស្វែងរកសមាជិកក្រុមគ្រួសារបស់ប្រជាជនខ្មែរ ដែលបែកបាក់គ្នាក្នុងអំឡុងពេលសង្គ្រាម ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន។ កម្មវិធីបានបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ជាពិសេសស្របពេលនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរតែងតែជួបជុំបងប្អូនពីទីជិតទីឆ្ងាយ។
-កម្មវិធី´´ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើងក្នុងខ្លឹមសារអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន´´។
-កម្មវិធី ´´សួនមុនីហទ័យ” កម្មវិធីសួនមុនីហទ័យ គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងអត្តន័យប្រមូលផ្តុំនូវសារៈសំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្បៈ ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ ក្នុងគោលបំណងបង្កើតបរិយាកាសជូនអ្នកចូលរួមឱ្យបានយល់ច្បាស់អំពីភាពថ្កើនថ្កាននៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ភាពទន់ភ្លន់ និងស្នាមញញឹមដ៏ថ្លៃថ្នូរប្រកបដោយភាពជឿជាក់ ជាពិសេសការផ្សារភ្ជាប់នូវក្តីស្រមៃ និងក្តីសង្ឃឹម និងភក្តីភាព របស់ប្រជាជនខ្មែរដែលមិនអាចបំភ្លេចបាន។
-ឡែកកម្មវិធី ´´ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣” កម្មវិធីនេះជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” និងដើម្បីជាការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់រូបក្នុងការលើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែប និងសក្តានុពលរបស់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អង្គរសង្គ្រាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយជោគជ័យ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយជោគជ័យ

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.