Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន

ដោយ Pothe Thun
16/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ហើយរួមជាមួយនឹងស្មារតីនៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលកៀកទៅនឹងប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានចាត់ទុកថា វិស័យព័ត៌មានក្នុងយុគសម័យឌីជីថល ជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ក្នុងការផ្សព្វផ្សាយ។ ជាមួយគ្នានោះអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ ក្នុងការបញ្ជ្រៀបព័ត៌មានជាប្រចាំ អំពីសមិទ្ធផលដែលរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពនីមួយៗ សម្រេចបាន ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានជ្រាប និងទទួលព័ត៌មាន ព្រមជាមួយនឹងការឆ្លើយតបទៅនឹងសំណូមពរ និងបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងចំគោលដៅនៃបញ្ហា ឬសំណូមពរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី អភិបាលរងខេត្ត ក៏បានស្នើដល់អង្គសិក្ខាសាលាត្រូវយកចិត្តទុកដាក់ស្តាប់ ដើម្បីជាបទពិសោធន៍សម្រាប់មូលដ្ឋានក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គមដែលកើតមាននៅមូលដ្ឋាន។ ម្យ៉ាងទៀតត្រូវបញ្ចេញនូវមតិយោបល់ទៅកាន់វាគ្មិន ដើម្បីឱ្យវាគ្មិនបានបកស្រាយបន្ថែមរាល់ចម្ងល់របស់អង្គសិក្ខាសាលា។ លោកស្រីរំពឹងថា តាមរយៈសិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងទទួលបានជោគជ័យ ផ្លែផ្កាយ៉ាងត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារ សុច្ចរិតភាព នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋ។

សូមជំរាបថា អង្គសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តសៀមរាប មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។ សិក្ខាសាលានេះដែរ គឺដើម្បីពង្រឹង និងរំលេចការយល់ដឹងដល់បន្ថែមទៀតនូវរាល់បញ្ហាជា អន្តរវិស័យនៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្ដមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដោយមានសិក្ខាកាមជាមន្ត្រីទទួលបន្ទុកជាអ្នកនាំពាក្យសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ មន្ទីរស្ថាប័នពាក់ព័ន្ធមកពីខេត្តចំនួន៤ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តពោធិសាត់ សរុបជាង ២០០នាក់ រួមជាមួួនឹងវាគ្មិន លោក ឱម ច័ន្ទតារ៉ា ជំនួយការអមទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក លោកស្រី ប្រតិភូអមដំណើរនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមួយចំនួនទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិស័យព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.