Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

ដោយ Pothe Thun
17/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដឹកនាំដោយលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ-អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជ្ញាធរក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប បានរៀបចំយុទ្ធនាការទិវាសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវ និងតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប ដើម្បីត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ កម្ពុជាក៏បានផ្តួចផ្តើមរៀបចំឲ្យមានព្រះរាជពិធីសុំព្រះអគ្គិកីឡាពីព្រះអាទិទេព សម្រាប់ព្រះអគ្គិកីឡា អាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ នាថ្ងៃទី២១ ខែមីនា ជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត និងគួរឲ្យស្ញប់ស្ញែង ទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ព្រមទាំងមានការដង្ហែភ្លើងគប់កីឡាជុំវិញវង់តូចប្រាសាទអង្គរវត្ត រួចឆ្ពោះទៅកាន់វត្តរាជបូណ៌ ក្នុងក្រុងសៀមរាប និងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែភ្លើងគប់កីឡា បានចេញពីវត្តរាជបូណ៌ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងជុំវិញបឹងទន្លេសាប ហើយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ភ្លើងគប់នឹងដង្ហែមកដល់ខេត្តសៀមរាបជាថ្មី រួចបន្តដង្ហែទៅខេត្តកំពង់ធំនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ក្រៅពីការត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គិកីឡា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងសៀមរាបរបស់យើងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ ពិសេសរួមគ្នាលើកស្ទួយសោភណ័ភាពទីក្រុង ទីប្រជុំជនឲ្យមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ត្រកាល ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ឃឹម ហ្វីណង ក៍បានជំរុញដល់បណ្ដាស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន រួមទាំងការគ្រប់គ្រង ការទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ពិសេសសម្រាប់ការប្រារព្ធទិវានាពេលនេះ វាជាចរន្តចលករមួយ ដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ឲ្យចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំរាម សំណល់រឹង ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណ: ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសោភ័ណភាពទីក្រុង ដែលពោរពេញដោយសម្រស់ធម្មជាតិ ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ និង លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សាន្ត

Tags: ​សម្អាត​បរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.