Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

ដោយ Pothe Thun
17/03/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ដល់ជនបង្គោល ជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ពលរដ្ឋក្នុងតំបន់ផាប់ស្រ្ទិត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួមជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។

លោក កុសល មករាពិសិទ្ធ នាយកទីចាក់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈគម្រោងការពារអគ្គីភ័យនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ក្រុងសៀមរាប សាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានផ្តល់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យចំនួន២គ្រឿងដាក់ប្រចាំនៅតំបន់នេះ។ លោកបន្តថា តំបន់ផ្សារចាស់ និងផាប់ស្រ្ទិត គឺជាតំបន់ប្រមូលផ្តុំភ្ញៀវទេសចរនៅពេលយប់ដ៏សំខាន់របស់ខេត្តសៀមរាប ជាពិសេសនៅពេលមានកម្មវិធីបុណ្យជាតិធំៗ ដូចជានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ ភ្ញៀវទេសចរនិងសម្រុកមកកម្សាន្តនៅទីនេះច្រើ់ន ដូចនេះការបង្កាអគ្គីភ័យជាកត្តាមួយដ៏សំខាន់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ចូលរួមបង្កាអគ្គីភ័យនៅក្នុងតំបន់នេះ។លោកថា ម៉ាស៊ីនបូមទឹកចល័តនេះ យើងដាក់នៅពីរគោលដៅគឺនៅផ្នែកខាងកើត ផ្សារចាស់ និងផាប់ស្រ្ទិត ចំនួន០១គ្រឿង និងនៅខាងលិចចំនួន០១គ្រឿង ដោយម៉ាស៊ីនមួយមានទីយោទឹកចំនួន៣០០ម៉ែត្រ និងបូមទឹកចេញពីស្ទឹងសៀមរាបផ្ទាល់ ហើយអ្នកប្រើប្រាស់ម៉ាស៊ីននេះ គឺជាសន្តិសុខ និងអាជីវករនៅទីនេះផ្ទាល់តែម្តង ដោយពួកគាត់ត្រូវបែងចែកជាក្រុមៗ សម្រាប់ប្រតិបត្តិការករណីមានអគ្គីភ័យកើតឡើងជាយថាហេតុ។
លោកបន្តថា ពួកគាត់អាចប្រតិបត្តិការពន្លត់អគ្គីភ័យបានមុនពេលរថយន្តពន្លត់អគ្គភ័យរបស់ស្នងការនគរបាលមកដល់ ដូចនេះ ដើម្បីឱ្យសន្តិសុខ និងជាអាជីវករនៅតំបន់នេះចេះប្រើប្រាស់ម៉ាស៊ីន និងចេះបាញ់ទឹកឱ្យបានត្រឹមត្រូវតាមបច្ចេកទេស រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ជាក់ស្តែងដល់ពួកគាត់នៅថ្ងៃនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្នងការរងបានបញ្ជាក់ថា បើតាមការហាត់សមជាក់ស្តែងឃើញថា ករណីមានអគ្គិភ័យកើតឡើងជាយថាហេតុក្នុងកម្រិតតូច នៅតំបន់នេះ ម៉ាស៊ីនបូមទឹកចល័តចំនួន២គ្រឿននេះ អាចមានសមត្ថភាពគ្រប់គ្រងស្ថានការបាន៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ពន្លត់អគ្គីភ័យម៉ាស៊ីនបូមទឹកចល័ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.