Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

ដោយ Pothe Thun
17/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ
127
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្ត និងមកពីតាមបណ្ដាខេត្ដផ្សេងៗ បានចូលរួមយ៉ាងច្រើនកុះករ ដើម្បីដង្ហែរូបសំណាកព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ដែលជាផ្នែកមួយនៃពិធីរំឭកព្រះឧបការគុណព្រះអង្គ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២។

ព្រះតេជគុណកុសលមេធា ស៊ី សំណាង និមន្តមកពីរាជធានីភ្នំពេញ មានសង្ឃដីកាថា ទិវារំលឹកគុណនេះ ជាការបណ្ដុះគំនិតដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃឱ្យបានដឹងនូវសកម្មភាព របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបីដកខ្មែរ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកព្រះអង្គថាជាវីរបុរសដ៏អស្ចារ្យ ដោយព្រះអង្គបានលះបង់កម្លាំង កាយចិត្ដ និងប្រើពេលប្រមាណ៤០ឆ្នាំ ក្នុងបេសសកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ទើបសម្រេចបានចប់សព្វគ្រប់ នូវគម្ពីរដ៏ពិសិដ្ឋ ដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន និងមានលក្ខណៈពិសេសជាងបណ្តាប្រទេស ដែលគោរពព្រះពុទ្ធសាសនាដទៃទៀ លើពិភពលោកទាំងអស់។ ព្រះអង្គបន្តថា លក្ខណៈពិសេសនោះ គឺប្រទេសទាំងនោះ មានត្រឹមភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរបានរៀបចំឱ្យមានទាំងភាសាដើម គឺមគធភាសា ឬភាសាបាលី និងភាសាខ្មែរ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែក គរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រិតការខេត្ដសៀមរាប លើកឡើងថា នេះលើកទី២ហើយ ដែលពួកគេបានចូលរួមពិធីរំឭកព្រះឧបការគុណព្រះអង្គ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរនេះ។ ពួកគេ បន្តថា សម្រាប់ស្នាដៃ ដែលព្រះអង្គបានបន្សល់ទុក រួមមាន វចនានុក្រមខ្មែរ ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិ បទគោរពទង់ព្រះពុទ្ធសាសនា បទសារភញ្ញ ។ល។

សូមបញ្ជាក់ថា ពីធីរំលឹកគុណនៅឆ្នាំនេះ រៀបចំឡើងមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះ បានអាក់ខានរៀបចំរយៈពេល ពីរឆ្នាំ ដោយសារជំងឺកូវីដ១៩។ នៅឆ្នាំនេះដែរ ការដង្ហែក្បួន មានរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត រៀបជា ២៩ផែន ដោយមានផែនព្រះសង្ឃ ផែនគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ តាជីយាយជី ជាដើម ដោយចេញពីវត្ដព្រះរាជបូព៌ និងឆ្ពោះទៅតាមផ្លូវសំខាន់ៗជាច្រើនទៀត ក្នុងក្រុងសៀមរាប៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: សម្ដេចព្រះសង្ឃរាជ ជូន ណាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.