Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

ដោយ Pothe Thun
17/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការយកស្រទបចេកមកឆ្លាក់រំលេចចេញជាក្បូរក្បាច់រចនា សម្រាប់ធ្វើជាគ្រឿងលំអគឺជាសិល្បៈម្យ៉ាងដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាច្រើនជំនាន់មកហើយ ទាំងនៅក្នុងព្រះរាជពិធីនិងបុណ្យទានផ្សេងៗទៅតាមប្រពៃណី ព្រោះការឆ្លាក់ក្បាច់លើស្រទបចេក រំលេចចេញក្បូរក្បាច់ ភ្ញីផ្កានេះ ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់ដាក់ជាដង្វាយចំពោះទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។

លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា រូបគាត់មានជំនាញខាងសិល្បៈឆ្លាក់ក្បាច់ស្រទបចេកជាង២០ឆ្នាំមកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ រួមជាមួយនឹងការចុះទៅសង្កេតមើលក្បាច់ចម្លាក់នៅតាមប្រាសាទនានាដោយផ្ទាល់ថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់លើស្រទបចេក ឱ្យកាន់តែរស់រវើក ។

លោក ជា វុធ បន្តថា ដើម្បីចាក់ស្រទបចេកឱ្យទៅជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូនមានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌ ហើយការចាក់ក្បាច់ស្រទបចេកនេះ ក៏សម្របទៅតាមអាកាសធាតុដែរ បើរៀបចំកម្មវិធីបុណ្យទាននៅរដូវក្តៅ តម្រូវឱ្យអ្នកចាក់ក្បាច់ស្រទបចេក ត្រូវតែចាក់ដោយរហ័សរហួន និងលៃក្បាច់ឱ្យមានរាងធំបន្តិច ដើម្បីបង្ការនៅពេលស្រទបចេកនោះស្វិត ក៏ប៉ុន្តែវានៅតែរក្សាទ្រង់ទ្រាយក្បាច់ល្អ ។ ម្យ៉ាងទៀត អ្នកចាក់ស្រទបចេកអាចចាក់ភ្លាម រៀបចំកម្មវិធីភ្លាមៗក៏បានដែរ ដើម្បីរក្សាកុំឱ្យស្រទបចេកស្វិតទាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ជា វុធ បន្តទៀតថា អ្នកភូមិពាម ហាក់មិនសូវជាពេញនិយមការរៀបចំតម្លើងរោងស្រាប់ ឬក្បាច់ក៏ដែលបោះពុម្ពចេញជាផ្ទាំងៗដោយបច្ចេកវិទ្យាសម័យថ្មី ដូចជាអ្នករស់នៅទីក្រុង ឬទីប្រជុំជនឡើយ។ អ្នកភូមិពាម គឺនៅតែនិយមលើសិល្បៈតុបតែងរោងបុណ្យផ្សេងៗទៅតាមប្រពៃណីរបស់អ្នកភូមិ ដែលបន្សល់ទុកជាច្រើនជំនាន់មកហើយ ហើយលោកក៏ចង់ឱ្យកូនចៅជំនាន់ក្រោយ ជួយថែរក្សាក្បាច់ឆ្លាក់លើស្រទបចេកនេះ កុំឱ្យបាត់បង់ពីព្រោះវាជាកេរ្ដិ៍មត៌ករបស់ដូនតា ដែលខំបន្សល់ទុកជាយូរមកហើយនោះ ។

លោក គី បានអធិប្បាយថា សិល្បៈចាក់ក្បាច់លើស្រទបចេកនេះ គេប្រើនៅក្នុងពិធីបុណ្យគ្រប់ប្រភេទ ដូចជា បុណ្យចម្រើនអាយុ បុណ្យបូជាសព បុណ្យដារលាន បុណ្យបច្ច័យបួន ឬក៏បុណ្យពុទ្ធាភិសេកជាដើម គឺសុទ្ធតែមានការតុបតែងលម្អដោយក្បាច់ចាក់ចេក។ ការប្រើក្បាច់ទៀតសោត មាន២ប្រភេទ តួយ៉ាងក្នុងបុណ្យពុទ្ធាភិសេក គឺគេត្រូវប្រើក្បាច់ណាដែលមានសិរីសួស្តី ដូចជាក្បាច់ភ្ញីទេស រីឯបុណ្យបូជាសពវិញ គេច្រើនប្រើភ្ញីភ្លើង គឺមិនប្រើផ្ទាំងក្រដាសដែលគេគូរក្បាច់ស្រាប់ៗ ឬក្បាច់ស្មាច់នោះឡើយ។

មានក្បាច់ចម្លាក់បុរាណជាច្រើន ដែលអ្នកភូមិតែងយកមកប្រើ សម្រាប់ឆ្លាក់លើស្រទបចេក ដោយយកគំរូពីតាមប្រាសាទបុរាណ មកបូកផ្សំបញ្ចូលគ្នា ដូចជាក្បាច់ភ្ញីហក់ ក្បាច់ភ្ញីវល្លិ៍ ក្បាច់ក្លាំពូ ក្បាច់ផ្កាច័ន្ទ ក្បាច់កិន្នរ ក្បាច់កិន្នក់ ក្បាច់បាយសែ និងក្បាច់បាយហាជាដើម ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សាន្ត

Tags: ឆ្លាក់ក្បាច់ស្រទបចេក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.