Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

ដោយ Pothe Thun
16/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១២ ដែលមានរយៈពេល០២ថ្ងៃ ស្ថិតនៅវត្តរាជបូព៌ នៃសង្កាត់សាលាកំរើក ក្រុងសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការផ្តួចផ្តើមរៀបចំពិធីបុណ្យ ដែលប្រកបដោយភាពផុលផុស សេចក្តីជ្រះថ្លា និង ជាប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាបនេះ ជាសកម្មភាពទបង្ហាញពីព្រះទ័យ និងទឹកចិត្តដ៏ល្អ និងពិតជាគំរូរបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈ ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកគោរពព្រះពុទ្ធសាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងជនជាទីសក្ការៈធំធេងចំពោះជាតិ និងសាសនា ក្នុងបំណងពង្រឹង និងលើកកម្ពស់ព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើនខ្លាំងក្លា តាមពុទ្ធប្បញ្ញត្តិ និងព្រះពុទ្ធោវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនា ជារបស់រដ្ឋ។

ឯកឧត្តមអភិបាលខេត្ត រំលឹកថា នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ទីវត្តអារាមត្រូវបានបំផ្លិចបំផ្លាញអស់គ្មានសល់ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយពួកវាបានប្រែក្លាយទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋយកទៅធ្វើជាមន្ទីរឃុំឃាំងសួរចម្លើយ កន្លែងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់កន្លែងចិញ្ចឹមសត្វជាដើម។ល។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាយើង បានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។ នៅពេលនោះ ពិតមែនតែយើងនៅមានសុខភាពទ្រុឌទ្រោមស្គមស្គាំ និងមានជំងឺដង្កាត់គ្រប់ប្រភេទក៏ដោយ ក៏យើងទាំងអស់គ្នាខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ធ្វើការប្រមែលប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរដល់កម្រិតសូន្យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា យើងពិតជាចងចាំមិនភ្លេចទេថា ពេលនោះ ព្រះពុទ្ធសាសនាបានចាប់កំណើតឡើងវិញជាបណ្តើរៗ និងជួបការលំបាកនៅឡើយ ដោយព្រះសង្ឃ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើបុណ្យក្នុងវត្ត ព្រះវិហារ និងឧបដ្ឋានសាលា ដែលមានភាពទ្រុឌទ្រោម និងខ្វះខាត។ ប៉ុន្តែក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាលំដាប់ ដោយសព្វថ្ងៃយើងមានសាលាធម្មវិន័យចាប់តាំងពីថ្នាក់ត្រីទោ និងឯក និងសាលាពុទ្ធិកសិក្សាបឋមសិក្សាជាក់ស្តែងរហូតដល់ពុទ្ធិកវិទ្យាល័យ និង មានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង ដែលប្រការនេះ បញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រយោជន៍ដល់បងប្អូនពុទ្ធសាសនិកជន និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ។

មានសង្ឃដីកា ក្នុងឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា រំឭកថា សម្តេចព្រះសង្ឃជួន ណាត មានស្នាមព្រះហស្ថធំ និងទទួលបាននូវគោរម្យងារដ៏ខ្ពង់ខ្ពស់ ប៉ុន្តែព្រះអង្គ នៅតែមានសកម្មភាពសមញ្ញបំផុត ហើយគ្រប់បន្ទូលរបស់ព្រះអង្គគ្រប់ម៉ាត់សុទ្ធតែមានន័យខ្លឹមសារទាំងអស់ ដែលហេតុផលទាំងអស់នេះហើយ ដែលញ៉ាំងឲ្យមានពិធីរំឭកគុណកើតឡើងនៅថ្ងៃនេះ។

គួរជម្រាបថា សម្តេចព្រះសង្ឃរាជ ជួន ណា ត្រូវបានចាត់ទុកជាអ្នកប្រាជ្ញរបស់ខ្មែរមួយ ដែលមួយព្រះជន្មរបស់ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំធេងក្រៃលែង ក្នុងវិស័យសាធារណការ សង្គមកិច្ច និងវិស័យសិក្សាធិការដូចជា ព្រះអង្គបានកសាងគម្ពីរដីកាជាច្រើន ទាំងស្លឹករឹត ទាំងសៀវភៅ ដែលព្រះអង្គបានប្រែពីបាលី មកជាភាសាខ្មែរសំរាយសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាបរិស័ទ រៀនសូត្រ និងបានរៀបរៀងវចនានុក្រមភាសាខ្មែរសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ បានសិក្សារៀនសូត្រដល់សព្វថ្ងៃនេះ។ ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាល សម័យសង្គមរាស្រ្តនិយម និងប្រជារាស្ត្រខ្មែរបានព្រះរាជទាន និងផ្តល់ឋានៈព្រះអង្គជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន ជាអាទិ៍ ១/-វចនានុក្រមខ្មែរ ២/-ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជសម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៣/-បទគោរពទង់ព្រះពុទ្ធសាសនា ៤/-បទសារភញ្ញ ជាដើម។ល។ ដែលជាកេរ្តិ៍មរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ឱ្យយើងស្តាប់ និងស្វែងយល់ជារៀងរាល់ថ្ងៃរហូតដល់បច្ចុប្បន្ននេះ។ ក្នុងឆ្នាំ១៩៦៣ ទ្រង់បានទទួលព្រះឋានៈជាសម្តេចព្រះសង្ឃរាជថ្នាក់ទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះសម្តេចទ្រង់បានរដ្ឋាភិបាលភូមាថ្វាយព្រះឋានៈជាព្រះអគ្គបណ្ឌិតសហភាពភូមា និងក្រោយមកទៀតថ្វាយជា ព្រះអភិធៈជៈមហារដ្ឋគរុ នៃសហភាពភូមា៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.