Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយជោគជ័យ

ដោយ Pothe Thun
16/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយជោគជ័យ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ រយៈពេល ៣ថ្ងៃ ចាប់បីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ។

លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានបញ្ជាក់ថា ពិធីផ្សព្វផ្សាយច្បាប់នេះដែរ ធ្វើឡើងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងការកាត់បន្ថយបទល្មើស ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានល្អប្រសើរ។ ជាមួយគ្នានោះពិធីផ្សព្វផ្សាយនេះក៏ជាវេទីកាបង្កើនការយល់ដឹងពីធានាគុណភាព សុវត្ថិភាពសំណង់ការពារទ្រព្យសម្បត្តិ របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន បង្កើនការជឿទុកចិត្តរបស់វិនិយោគិន នៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម រួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុខមាលភាពសង្គម ព្រមទាំងធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានល្អប្រសើរ។

លោក លឹម ភក្តី បន្តថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន យើងក៏ត្រូវពង្រឹងការងារផ្សព្វផ្សាយ អបរំផ្នែកប្រព័ន្ធច្បាប់ឲ្យបានទូលំទូលាយនៅតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប។ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ជាដើម។ ការផ្សព្វផ្សាយច្បាប់នេះ វាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាដែរ។ ប្រជាពលរដ្ឋរស់នៅត្រូវមានច្បាប់ជាគោលទៅលើការគ្រប់គ្រងដីធ្លីដែលអាចនាំឱ្យយើងទទួលបានកម្មសិទ្ធិស្របច្បាប់ជាចាំបាច់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីរាជការទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការបំពេញការងាររបស់ខ្លួន ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកន្លងមក។ ចំពោះការងាររបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺជាវិស័យដែលមិនអាចខ្វះបាន ដើម្បីធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល សំដៅដល់ការទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ បទល្មើស និងការរំលោភដោយអំណាច ដើម្បីបម្រើប្រជាពលរដ្ឋ និងបង្កើនជំនឿជឿជាក់មកលើរាជរដ្ឋាភិបាល។ ជាពិសេស តម្រូវឲ្យមន្ត្រីអធិការកិច្ចត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញតម្លាភាព និងគណនេយ្យភាព និងរៀបចំអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពឱ្យបានទូលំទូលាយ ដោយឈរលើគោលការណ៍ស្មោះត្រង់ យុត្តិធម៌ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណាារាជ្យ

Tags: ផ្សព្វផ្សាយច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.