Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

ដោយ Pothe Thun
15/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ភូមិចំនួន៣ ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីធ្វើការកាត់ឆ្វៀលដីចេញពី តំបន់៣ ដែលជាតំបន់អភិរក្សបឹងទន្លេសាប និងផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋអាចអាស្រ័យផលបាន សម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃ។ នេះបើតាមការលើកឡើងរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដែលក្រុមគ្រូស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ ប្រទេសចិន ចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន ដោយឥតគិតថ្លៃ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ព្រមទាំងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុបចំនួន ១០២០គ្រួសារ។

លោក ពិន ប្រាកដ បន្ថែមថា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន ដីដែលគ្រោងនឹងកាត់ឆ្វៀលនេះ នឹងជាមរតករបស់បងប្អូនប្រជាពលរដ្ឋសម្រាប់អ្នកជំនាន់ក្រោយ និងមានសិទ្ធិប្រើប្រាស់តាមតម្រូវការ។ លើសពីនោះ ក្នុងនាមជាអ្នកតំណាងឱ្យប្រជាជនក្នុងខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានកសាងសមិទ្ធផលជាច្រើនក្នុងឃុំកំពង់ភ្លុកនេះ តួយ៉ាង អណ្ដូងទឹកស្អាត ស្ដារព្រែក មណ្ឌលសុខភាព និងជួយដល់អ្នករងគ្រោះមហន្តរាយជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានថ្លែងអំណរគុណដល់ ក្រុមគ្រូស្ម័គ្រចិត្ត កោះតៃវ៉ាន់ ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសរយៈពេលកន្លងមកនេះ។ ឯកឧត្តម បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រជាជននៅទូទាំងប្រទេសបានជួបសន្តិភាពពិតប្រាកដ និងប្រទេសជាតិមានការរីកច្រើនទៅមុខយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តម អ្នកឧកញ៉ា បញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច គិតមកដល់បច្ចុប្បន្នមានរយៈពេល ២៥ឆ្នាំមកហើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ឃុំ​កំពង់​ភ្លុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.