Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ដោយ Pothe Thun
14/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងឱកាស ចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន និងចែកអំណោយសប្បុរសធម៌ ព្រមទាំងសម្ភារសិក្សា ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ នៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លើកឡើងថា ២៥ឆ្នាំកន្លងមកនេះ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ហេដ្ឋានរចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ជីវភាពប្រចាំថ្ងៃ និងវិស័យទេសចរណ៍ក្នុងសហគមន៍ផ្ទាល់។

 

ឯកឧត្តម អ្នកឧកញ៉ា រំលឹកថា ២៥ឆ្នាំមុនពេលឯកឧត្តមមកដល់ទីនេះដំបូង ប្រជាពលរដ្ឋមានចំនួនប្រហែល ៤០០គ្រួសារប៉ុណ្ណោះ។ ក្នុងមួយឆ្នាំៗ ពួកគាត់ត្រូវរើផ្ទះ ៣ ទៅ ៤ដង ដោយសារទឹកទន្លេឡើង និងស្រក។ ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តមបានស្ដារព្រែកដ៏សំខាន់ក្នុងឃុំនេះ ដែលចំណាយពេលប្រហែល ៨ ទៅ ៩ឆ្នាំ ដើម្បីជួយសម្រួលលំហូរទឹកទៅកាន់បឹងទន្លេសាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្តថា បច្ចុប្បន្នឃុំកំពង់ភ្លុកនេះ លែងជាឃុំដាច់ស្រយាល និងមានការលំបាកតទៅទៀតហើយ ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចពិជ័យសេនា ទៀ បាញ់ និងមានការចុះដោយផ្ទាល់ពី ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ាណែត មូលដ្ឋាននេះ មានអណ្ដូងទឹកស្អាតប្រើប្រាស់ វត្តអារាម សាលារៀន និងមណ្ឌលសុខភាព ដែលឯកត្តមទើបសាងសង់អស់ទឹកប្រាក់ជាង ៧ម៉ឹនដុល្លារអាមេរិក។ បច្ចុប្បន្នមូលដ្ឋាននេះ មានប្រជាជនសរុបប្រមាណ១០០០គ្រួសារ។ ក្នុងនោះដែរ បន្ទាប់ពីឯកឧត្តម បានកសាងផ្លូវតភ្ជាប់ពី ទីប្រជុំជនស្រុកប្រាសាទបាគង មកកាន់ឃុំកំពង់ភ្លុក រួមនិងការស្ដារព្រែកក្នុងឃុំកំពង់ភ្លុកនេះមក ឃុំមួយនេះ បានក្លាយតំបន់ទេសចរណ៍ដ៏សំខាន់របស់ខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាព្រៃលិចទឹក និងជីវចម្រុះបឹងទន្លេសាប ដែលផ្ដល់ចំណូលដោយផ្ទាល់ ក្រៅពីរបរកសិកម្ម និងនេសាទ។

គួរជម្រាបដែរថា ក្រៅពីសមិទ្ធផល ដែលបានកសាងដោយឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបនាពេលកន្លងមក នាពេលថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងអាជ្ញាធរស្រុកប្រាសាទបាគង ក៏បានស្នើសុំទៅកាន់រាជរដ្ឋាភិបាល សុំកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ដែលមានភូមិសរុបចំនួន ៣ ចេញពីតំបន់៣ នៃតំបន់អភិរក្សបឹងទន្លេសាប ដើម្បីអាចឱ្យប្រជាពលរដ្ឋ អាចអាស្រ័យផលបានជាប្រក្រតី និងបញ្ឈប់ការកាប់ទន្រ្ទានដីតំបន់ការពារបន្ថែមទៀត។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី

Tags: ឃុំ​កំពង់​ភ្លុកតំណាងរាស្ត្រ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.