Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

ដោយ Pothe Thun
14/03/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ ប្រទេសចិន បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន ដោយឥតគិតថ្លៃ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ព្រមទាំងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុប ១០២០គ្រួសារ។

ការពិនិត្យព្យាបាលនេះ ធ្វើឡើងនៅវត្តកំពង់ភ្លុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមីនានេះ ដោយមិនកំណត់ចំនួនមនុស្ស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋមកពីស្រុក ឃុំដទៃមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លើកឡើងថា កន្លងមកឃុំកំពង់ភ្លុក មានការលំបាក និងពិបាកធ្វើដំណើរ ដោយសារតែនៅជាប់តំបន់៣បឹងទន្លេ និងមានប៉ះពាល់ដោយកម្រិតទឹកទន្លេឡើងចុះជារៀងរាល់ឆ្នាំ។ ក្នុងនាមអ្នកតំណាងឱ្យប្រជាជន ឯកឧត្តម បានកសាងផ្លូវថ្នល់ ស្ដារព្រែក មណ្ឌលសុខភាព និងការអភិវឌ្ឍជាច្រើនរបស់រាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន ដែលជាការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ តាមរយៈការគិតគូរពីសុខុមាលភាពរបស់ប្រជាជន នៅក្នុងឃុំកំពង់ភ្លូក ឯកឧត្តម រួមនិងអាជ្ញាធរខេត្ត បានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃប្រទេសចិន ដែលមានជំនាញច្បាស់លាស់ មកពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនប្រជាជននៅទីនេះ។ ឯកឧត្តម អ្នកឧកញ៉ា បានថ្លែងអំណរគុណសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមជនបទ ក៏ដូចជាឧបត្ថម្ភជាអំណោយដល់ជនក្រីក្រ និងសិស្សានុសិស្សផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃប្រទេសចិន ដែលបានមកដល់ឃុំកំពង់ភ្លុក ដែលជាឃុំស្ថិតក្នុងតំបន់ការពារ នៃបឹងទន្លេសាបនេះ។ ជាមួយនោះ លោក អភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ដែរថា ក្រៅពីការគិតគូរទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកនេះ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខត្ត បានគិតគូរពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកកំពុងអាស្រ័យផលនៅលើដីតំបន់៣ ដែលជាដីអភិរក្សបឹងទន្លេសាប ដើម្បីស្នើដល់សម្ដេចតេជោ ហ៊ុន សែន ធ្វើការកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់ភ្លុក ដើម្បីអាស្រ័យផលបានជាប្រក្រតី។

គួរជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ បានចុះពិនិត្យ និងព្យាបាលទូទៅ និងចែកអំណោយមនុស្សធម៌នៅប្រទេសកម្ពុជាមានរយៈពេល ២០ឆ្នាំហើយគិតមកដល់បច្ចុប្បន្ន ដោយក្នុងមួយឆ្នាំៗ ពួកគេធ្វើដំណើរមកប្រទេសកម្ពុជាចំនួន ២លើក។

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.