Sunday, May 3, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ដោយ Pothe Thun
12/03/2023
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជួបគ្នារវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត ក្នុងការយកចិត្តទុកដាក់បន្ថែម និងបានពិភាក្សាលម្អិតឱ្យកាន់តែច្បាស់លាស់លើការងាររួមសម្រាប់ការរៀបចំនូវព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា ដែលនឹងប្រារម្ភធ្វើឡើងនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គីកីឡា» ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ការជ្រើសរើសយកទីតាំងប្រាសាទអង្គរវត្ត សម្រាប់ប្រទាន «ព្រះអគ្គីកីឡា» ដែលជាភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ។ នេះជារបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់យើង ក្នុងប្រវត្តិសាស្ត្រយើងដែរ។ បើតាមគម្រោងបន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ គឺការរត់ភ្លើងគប់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប ដោយនឹងរៀបចំការរត់ភ្លើងគប់នៅវង់តូចអង្គរ ១ជុំ រួចបន្តទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចបន្តរត់នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

ជាមួយគ្នានោះដែរ ឯកឧត្តម អគ្គលេខាធិការ ក៏បានជំរុញ និងណែនាំបន្ថែមដល់អាជ្ញាធរខេត្ត ជាពិសេសកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់រៀបរយនៅមុន និងពេលចាប់ផ្ដើមពិធី ជូនដល់ថ្នាក់ដឹកនាំ រួមនឹងសាធារណៈជនទូទៅ ធ្វើយ៉ាងកុំឲ្យមានបញ្ហាណាក៏មួយជាយថាហេតុ។ ក្នុងនោះឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប សូមចូលរួមឲ្យបានទាំងអស់គ្នា តាមរយៈការរៀបចំតាមគេហដ្ឋានផ្ទាល់ខ្លួន ដោយមានការចងបដា និងទង់ជាតិខ្មែរយើងឲ្យបានច្រើនកោះករ ដើម្បីជាការជួយលើសោភ័ណ្ឌភាព និងបង្ហាញ់ពីមោទនភាពសម្រាប់កម្ពុជាយើងក្នុងការដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តសាស្ត្រថ្មីរបស់កម្ពុជាយើងផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: CAMSOC-CAMAPGOCព្រះអគ្គីកីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់

ព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប មានអ្នកចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់

បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.