Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ

ដោយ Pothe Thun
12/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីវប្បធម៌៖ ការបណ្តុះបណ្តាលជំនាញបន្តពីដូនតា ពិតជាមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវ ភឿង សកុណា បានលើកឡើងថា តាំងពីយូរលង់មកហើយ ក្រៅពីប្រាសាទបុរាណ ដូនតាខ្មែរ បានបន្សល់ទុកនូវមរតកជាច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការបណ្តុះបណ្តាលជំនាញមរតកពីដូនតានេះ ពិតជាសំខាន់ខ្លាំងណាស់។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា ( ហៅកាត់ថា សច្ច: ) ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
លោកជំទាវ ភឿង សកុណា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ចំនួន ១លាន៥សែននាក់ ក្នុងនោះពី ២ទៅ៤% ជាការបណ្តុះបណ្តាលជំនាញមរតកពីដូនតា ដូចជា តម្បាញ ស្មូន ចម្លាក់ជាដើម។ លោកជំទាវ បន្តថា ជំនាញដូនតាទាំងអស់នេះ បើមិនមានការបណ្តុះបណ្តាលទេ វានឹងបាត់ពីមួយជំនាន់ទៅមួយជំនាន់។
លោកជំទាវ បន្ថែមថា៖ ផលិតផលរបស់ខ្មែរគឺពឹងលើសិប្បករតាមរយ:ជំនាញ និងបំណិន ជាអ្នកច្នៃប្រឌិត សម្រេចឱ្យលេចចេញជាផលិតផលដ៏ល្អៗ ហើយផលិតផលល្អៗទាំងនោះ មិនត្រឹមតែល្បីក្នុងស្រុកទេ តែក៏អាចនឹងល្បីល្បាញលើឆាកអន្តរជាតិទៀតផង។
អគ្គនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា ( សច្ច: ) លោកព្យែ អង់ដ្រេ (Pierre Andre) បានឲ្យដឹងថា មជ្ឈមណ្ឌលនេះបានធ្វើការបណ្តុះបណ្តាលមុខជំនាញសិប្បកម្មចំនួន ១១មុខផ្សេងៗគ្នា ដូចជា ចម្លាក់ឈើ ចម្លាក់ថ្ម តម្បាញ ខ្មុក ជាដើម។ លោក ថា នៅទីនេះ យើងបានផ្តោតសំខាន់លើការបណ្តុះបណ្តាលសិប្បករខ្មែរ ឲ្យពួកគាត់មានភាពម្ចាស់ការលើខ្លួនឯង និងអាចគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងផងដែរ។ លោកអង់ដ្រេ បន្តថា នៅសៀមរាប វាជាការចាប់ផ្តើម ប៉ុន្តែវានឹងបន្តមាននៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ស្របតាមប្រសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាលសម្តេចតែងតែងជំរុញឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវ:នៅគ្រប់ទិសទី។លោក Pierre Andre បន្ថែមថា៖  ពេលនេះ មជ្ឈមណ្ឌលសច្ច:បាសម្រេចតាមក្តីបំណង ដោយបានបង្កើតអាជីវកម្មបែបសិប្បកម្មប្រកបដោយនិរន្តរភាព និងសមស្របតាមតម្រូវការរបស់សិប្បករ តាមរយ:ការច្នៃប្រឌិតតាមបែបសហសម័យ ដើម្បីរំលេចស្នាដៃថ្មី មានគុណភាពខ្ពស់ ប៉ុន្តែអនុលោមទៅតាមលំអាន ក្បាច់ចម្លាក់ សិល្ប:ប្រពៃណីបុរាណ និងជាស្នាដៃរបស់ហត្ថកររបស់កូនខ្មែរពិតប្រាកដ៕ អត្ថបទ និងរូបភាព: លោកយូ វង្ស និងលោកជា ស្រស់។ កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

Tags: មជ្ឈមណ្ឌលសច្ចៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត 

អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត 

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.