Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

ដោយ Pothe Thun
09/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថាបត្យកម្ម អ្នកបុរាណវិទូ និងក្រុមជាងគ្រប់ផ្នែកដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បានបង្ហាញសម្រស់ដ៏ល្អឯកឡើងវិញ ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។

អ្នកស្រី ហាន ម៉ាច អាយុ ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង ដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរ ជាមួយអាជ្ញាធរជាតិអប្សរាជាង ២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា កាលពីដំបូងខ្លោងទ្វារតាកាវ បានរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។ មកដល់ពេលជួសជុលរួចរាល់ ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ «ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត»។

ជាមួយគ្នានោះលោក ហឿង ឈ្លឿន អាយុ ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវ ក៏បានឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។ លោក ឈ្លឿន មានប្រសាសន៍បន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ដើម្បីរក្សាកេរមរតកដូនតាមួយនេះឱ្យបានគង់វង្សបន្តទៀត។ ក្នុងនោះក្រុមជាងធ្វើការនៅខ្លោងទ្វារតាកាវ ទាំងអស់តែងក្រោកពីព្រឹករៀបចំដាំបាយវេចខ្ចប់ ចាកចេញពីផ្ទះ ដើម្បីយកទៅហូបនៅការដ្ឋាន ហើយល្ងាចទើបត្រឡប់ទៅផ្ទះវិញ ដោយមិនដែលនឿយហត់នឹងការងារនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ខ្លោងទ្វារតាកាវបច្ចុប្បន្នបានបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ឡើងវិញ ឈរបង្អួតភ្ញៀវទេសចរយ៉ាងមោទកភាព ហើយប្រជាពលរដ្ឋក៏នឹងអាចធ្វើដំណើរឆ្លងកាត់ទីនេះដោយសុខសុវត្ថិភាពលែងមានការលំបាកដូចមុនទៀតហើយ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: ខ្លោងទ្វារតាកាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !

ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !

ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.