Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម

ដោយ Pothe Thun
19/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដីព្រៃសហគមន៏ភ្នំព្រះច្បារ និងដីប្រជាពលរដ្ឋចំនួន ១៩២១គ្រួសារ ក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ៥៣២ហិកតា បាននឹងកំពុងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះផ្សេងៗសល់ពីសង្រ្គាម អំឡុងឆ្នាំ១៩៧៩-១៩៨៧ ក្រោមជំនួយរដ្ឋាភិបាលប្រទេសចិន ដើម្បីយកដីឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអភិវឌ្ឍន៍ធ្វើជាតំបន់ទេសចរណ៍។

ក្នុងពិធីប្រគល់-ទទួលសំភារៈប្រើប្រាស់របស់មូលនិធិចិន Peace Land Foundation ជូនដល់ក្រុមការងារបោសសំអាតមីន ស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ស៊ីម៉ាក់ (CMAC) ប្រចាំខេត្តសៀមរាប បានគូសបញ្ជាក់ថាក្រុមការងារបោសសំអាតមីន កំពុងបោសសម្អាតមីនរំដោះផ្ទៃដីសរុប ៥៣២ហិកតា ដោយប្រើប្រាស់កម្លាំង ៤ក្រុម ស្មើនឹង៤០នាក់ ដែលបច្ចុប្បន្នក្រុមការងារបោសសំអាតបានលើផ្ទៃដី ២៥% ហើយបើតាមផែនការគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ។

លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បានបង្ហាញការសាទរចំពោះសមិទ្ធផលដែលសម្រេចបានពីកិច្ចសហការរវាងកងឯកភាពកំចាត់មីនទី៤ ស៊ីម៉ាក់ ប្រចាំខេត្តសៀមរាប និងមូលនិធិចិន Peace Land Foundation តាមរយៈលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី ដែលបានជួយពន្លឿនដល់សកម្មភាពរំដោះដីចេញពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាប្រយោជន៍ផ្តល់ជូនប្រជាជនដោយផ្ទាល់នៅក្នុងភូមិដំណាក់ដំរី និងដល់ប្រជាជននៅក្នុងស្រុកស្រីស្នំទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក Liu Wenzhi តំណាងមូលនិធិចិន Peace Land Foundation បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ក្រុមការងារបោសសំអាតមីន និងអាជ្ញាធរពាក់ព័ន្ធនានា រួមទាំងការចូលរួមដោយផ្ទាល់របស់ប្រជាជននៅនឹងមូលដ្ឋានក្នុងការជួយសម្រេចបាននូវការបោសសម្អាតមីនឱ្យអស់ពីក្នុងស្រុកស្រីស្នំ និយាយដោយឡែក និងនៅទីតាំងនានាក្នុងប្រទេសកម្ពុជានិយាយរួម ក្រោមគោលនយោបាយប្រកបដោយភាពវាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោក Liu Wenzhi ក៏បានបង្ហាញសុឆន្ទៈក្នុងការសម្របសម្រួលការងារជួយកៀងគររកជំនួយសម្ភារៈនានាបន្ថែមទៀតដល់បេសកកម្មការងាររបស់កងឯកភាពកំចាត់មីនទី៤ ស៊ីម៉ាក់ (CMAC)ប្រចាំខេត្តសៀមរាប។

សូមជម្រាបថាមូលនិធិចិន Peace Land Foundation បានផ្ដល់សំម្ភារះដល់ក្រុមការងារបោសសំអាតមីន ស៊ីម៉ាក់ (CMAC) រួមមានតង់ធំចល័តទំហំ ៣x៤ម៉ែត្រ ចំនួន២ តុចល័តចំនួន៥ គ្រែចល័តចំនួន១០ ពូកគេងបត់ចល័តចំនួន១០ កៅអីចល័តចំនួន១៥ តុចល័តចំនួន៥ និងអំពូលដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៥ ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: CMACមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

គម្រោងជួសជុលផ្លូវគ្រួសក្រហមពីរខ្សែ ក្នុងឃុំស្ពានត្នោត បញ្ចប់ការដេញថ្លៃជាស្ថាពរ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកម៉ៅកាអនុវត្តការងារឲ្យស្របតាមស្តង់ដា

គម្រោងជួសជុលផ្លូវគ្រួសក្រហមពីរខ្សែ ក្នុងឃុំស្ពានត្នោត បញ្ចប់ការដេញថ្លៃជាស្ថាពរ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកម៉ៅកាអនុវត្តការងារឲ្យស្របតាមស្តង់ដា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.