Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ដោយ Pothe Thun
19/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានធ្វើអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមបើកបរដោយស្មារតីប្រុងប្រយ័ត្ន យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ចៀសវាងការបើកវ៉ាជែង បើកបរក្នុងស្ថានភាពស្រវឹងឬងងុយដេក និងបើស្រវឹងកុំបើកបរ។

លោក ញ៉ឹប សារ៉េត មេភូមិក្រសាំងរលើង សង្កាត់សៀមរាប បានឱ្យដឹងថា នៅតាមផ្លូវពីផ្លូវបំបែកផ្សារក្រោម ឆ្ពោះទៅភ្នំក្រោម រយៈពេល១ខែនេះ មានអ្នកស្លាប់ ៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយយល់ឃើញថា កំណាត់ផ្លូវនេះមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ពេក កត្តាដែលបង្កឱ្យមានការស្លាប់ និងរងរបួសញឹកញាប់នេះ ដោយសារការបើកបរពេលយប់ក្នុងស្ថានភាពស្រវឹង ខ្វះការយោគយល់ និងផ្លូវនេះពុំទាន់មានគំនូសបែងចែកទ្រូងផ្លូវ ពិសេសនោះគ្មានភ្លើងបំភ្លឺ យប់ឡើងគឺងងឹតស្លុបតែម្តង។ ជាពិសេសនៅចំណុចផ្លូវប្រសព្វបែកជាបួននេះ ទើបបានសាងសង់ចាក់កៅស៊ូរួចរាល់ ប៉ុន្តែមានភាពងងឹតខ្លាំងនៅពេលយប់ ហើយបងប្អូនអ្នកទេសចរណ៍ជិតឆ្ងាយតែងតែនាំគ្នាធ្វើដំណើរតាមផ្លូវនេះទៅកំសាននៅតំបន់ភ្នំក្រោមនាវេលាបាក់រសៀលរហូតដល់យប់ ជាមួយគ្នានេះពេលថ្ងៃក៏មានរថយន្តដឹកដីធំៗបើកបរយ៉ាងគគ្រឹកគួរឱ្យបារម្ភ។

សូមជម្រាបថា លោកមេភូមិលើកឡើងបែបនេះ ក្នុងឱកាសប្រជាពលរដ្ឋនៃភូមិក្រសាំងរលើង សហការជាមួយអាជ្ញាធរ និងព្រះសង្ឃក្នុងសង្កាត់សៀមរាប ដឹកនាំដោយលោក ទូច ដារិទ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់ បាននិមន្តព្រះសង្ឃដើម្បីចម្រើនព្រះបរិត្ត សូត្រជយ័ន្តោ រំដោះគ្រោះ និងរម្ងាប់ឧបទ្រពចង្រៃតាមដងផ្លូវកៅស៊ូក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ព្រះគ្រូសង្ឃវិសុទ្ធិញាណ បិយធម្មោ ភ្លឿន រត្ន័ ព្រះគ្រូសូត្រស្តាំ វត្តអធ្វា មានថេរដីកាថា ការសូត្រមន្តចម្រើនព្រះបរិត្តនៅតាមដងផ្លូវនៅពេលនេះ គឺជាសារមួយជួយដាស់តឿនអ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យមានការប្រុងប្រយ័ត្នកុំឱ្យប៉ះពាល់ដល់អាយុជីវិត និងទ្រព្យអ្នកដទៃដោយសារតែការធ្វេសប្រហែស និងក៏ដើម្បីប្រោះព្រំ រម្ងាប់បង់នូវឧបទ្រុពចង្រៃទាំងឡាយដែលតែងតែមកយាយីជាប្រចាំ។ មួយវិញទៀតគឺឧទ្ទិសទៅដល់អ្នកដែលស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងវិថីនានាក្នុងរយៈកាលកន្លងទៅ និងសូមឱ្យវិញ្ញាណក្ខន្ធពួកគាត់ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គោរពច្បាប់ចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

គម្រោងជួសជុលផ្លូវគ្រួសក្រហមពីរខ្សែ ក្នុងឃុំស្ពានត្នោត បញ្ចប់ការដេញថ្លៃជាស្ថាពរ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកម៉ៅកាអនុវត្តការងារឲ្យស្របតាមស្តង់ដា

គម្រោងជួសជុលផ្លូវគ្រួសក្រហមពីរខ្សែ ក្នុងឃុំស្ពានត្នោត បញ្ចប់ការដេញថ្លៃជាស្ថាពរ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកម៉ៅកាអនុវត្តការងារឲ្យស្របតាមស្តង់ដា

អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ

អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.