Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ

ដោយ Pothe Thun
19/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា ប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅថា ប្រាសាទនាង១២នោះ មិនមានការពាក់ព័ន្ធនឹងកំណត់ហេតុការទូតចិន កាលពីឆ្នាំ១២៩៦ ឬទាក់ទងរឿងនាង១២នោះទេ ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំបូងឡើយគេបានដឹងថា តាមកំណត់ហេតុអ្នកការទូតចិនដែលបានមកនគរខ្មែរនៅឆ្នាំ១២៩៦ បានសរសេរថាមានការរៀបចំល្បែងសៀកម៉្យាង ដោយមានមនុស្សដើរសួលើព្រ័ត្រ ដែលខ្សែព្រ័ត្រនោះ បានចងពីប្រាសាទមួយទៅប្រាសាទមួយ ដើម្បីឱ្យអ្នកសម្តែងដើរសួរពីលើ។ លោកថា ប្រហែលតាមសចក្តីនេះ ហើយទើបគេហៅថា ប្រាសាទសួរព្រ័ត្រ។

លោក អ៊ឹម សុខរិទ្ធី បន្តថា ចំណែកការហៅប្រាសាទនេះថា ប្រាសាទនាង១២ ក៏ដោយសារតែប្រាសាទនេះ តម្រៀបជាជួរមានចំនួន១២ ដូចគ្នាទៅនឹងរឿងព្រេងនាងកង្រីដែរ ដែលនាំឲ្យអ្នកស្រុកហៅថាតគ្នាមកថា ប្រាសាទនាង១២។ ប៉ុន្តែតាមការស្រាវជ្រាវជាច្រើនបង្ហាញថា ប្រាសាទនេះ មិនមានទាក់ទងនិងសួរព្រ័ត្រ ឬនាង១២នោះទេ ប៉ុន្តែប្រាសាទនេះត្រូវបានសាងសង់ឡើង សម្រាប់តំណាងឱ្យអំណាចទេព ឬអ្នកតាតំបន់ទាំង១២ នៃចក្រភពខ្មែរនាសម័យនោះ។ ហើយនៅពេលស្តេចក្រាញ់ ឬអ្នកដឹកនាំរាជការតាមតំបន់ទាំង១២ នៃចក្រភពខ្មែរទាំងមូលនាសម័យអង្គរ មកកាន់ក្រុងអង្គរចូលជំនុះប្រចាំឆ្នាំជាមួយស្តេច រៀងរាល់ឆ្នាំពួកគេតែងតែមកគោរពនៅទីនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើសពីនេះ អ្នកស្រាវជ្រាវបានយោងលើកំណត់ត្រាអ្នកការទូតចិនបង្ហាញថា នៅប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅប្រាសាទនាង១២នេះ មានរៀបចំកិច្ចពិធីមួយពាក់ព័ន្ធយុត្តិធម៌ គឺនៅពេលមានរឿងក្តីក្តាំគ្នា គឺគេយកមនុស្សដែលមានក្តីក្តាំនឹងគ្នា មកពិសោធន៍នៅក្នុងប្រាសាទនេះ។ គេឱ្យអ្នកមានក្តីក្តាំទាំងនោះស្នាក់នៅក្នុងប្រាសាទរៀងខ្លួនរយៈពេល៣ទៅ៤ថ្ងៃ។ ប្រសិនបើនរណាម្នាក់កើតជំងឺដូចជាក្តៅខ្លួនជាដើម នោះគេវិនិច្ឆ័យថា អ្នកឈឺនោះបានប្រព្រឹត្តិខុស គេនឹងដាក់ទោសទណ្ឌតាមកំហុស ដែលប្រពៃណី ឬជំនឿបែបនេះ មានរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ មានកន្លែងមួយដែលអ្នកក្តីក្កាំគ្នា តែងតែនាំគ្នាទៅធ្វើពិធីនេះ គឺនៅវត្តតាកាំ ស្ថិតនៅស្រុកពួកខេត្តសៀមរាប។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា ទាំងនេះគឺជាទិន្នន័យនៃការស្រាវជ្រាវកន្លងមកដែលមានទិន្នន័យសមរម្យមួយ គួរពិចារណា ប៉ុន្តែនៅពេលអ្នកស្រាវជ្រាវបន្តរកឃើញអ្វីថ្មីថា យ៉ាងណាទៀតនោះ នឹងមានការជូនពត៌មានបន្តទៀត។

ប្រាសាទសួរព្រ័ត ឬអ្នកខ្លះហៅប្រាសាទនាង១២ មានទីតាំងស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ ខាងមុខលានដំរី ឬខាងលិចប្រាសាទឃ្លាំងខាងជើង និងឃ្លាំងខាងត្បូង។ ប្រាសាទសួរព្រ័ត្រជាក្រុមប្រាសាទ តូចៗមានចំនួន១២ ដែលមានលក្ខណ:ប្លែកពីប្រាសាទដទៃបន្តិច ត្រង់ថាប្រាសាទជាក្រុមនេះមានរចនាសម្ព័ន្ធស្ថាបត្យកម្មដូចគ្នា សាងដាច់ពីគ្នា ហើយរត់ត្រង់ជួរគ្នាពីជើងមកត្បូង នៅសងខាងអ័ក្សផ្លូវកើតលិចពីក្លោងទ្វារជ័យមកជណ្តើរឡើងទៅរករាជវាំង ដែលម្ខាងៗមានចំនួន៦៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់

Tags: ប្រាសាទសួរព្រ័ត្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអារមេរិកបន្ថែមទៀត លើគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង សម្រាប់រយៈពេល ៥ឆ្នាំ

សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអារមេរិកបន្ថែមទៀត លើគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង សម្រាប់រយៈពេល ៥ឆ្នាំ

ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.