Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ Pothe Thun
22/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លើកឡើងថាការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។

តាមរយៈកម្មវិធី សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ ដែលរយៈពេល៥ថ្ងៃ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែកញ្ញា គណៈប្រតិភូ នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ប្រមាណ៦០នាក់ បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងទស្សនាប្រាសាទកោះកែរ ស្ថិតក្នុងខេត្តព្រះវិហារផងដែរ។

ឯកឧត្តម W.Patrick Murphy បញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អាមេរិក បានចូលរួមជាមួយកម្ពុជាក្នុងការផ្លាស់ប្តូរគា្ននូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់ផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ ដែលជាការផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ ឯកឧត្តម បន្ថែមថា គិតមកដល់បច្ចុប្បន្ន អាមេរិកបានសម្របសម្រួល ដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃ ត្រឡប់មកកម្ពុជាវិញ ចំនួនជាង១០០ដុំ និងបានបណ្ដុះបណ្ដាលជនជាតិខ្មែរ លើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌ជាច្រើននាក់។ ទន្ទឹមនោះនៅពេលឆាប់ៗខាងមុខ អាមេរិក ក៏នឹងបញ្ជូនវត្ថុបុរាណចំនួន ៣៣ដុំបន្ថែមទៀត ដែលខ្លះត្រូវបានជនខិលខូចលួចពីប្រាសាទបន្ទាយស្រី ក្រុងអង្គរធំ និងខ្លះមកពីប្រាសាទកោះកេរ ត្រលប់មកកាន់កម្ពុជាវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា គិតចាប់ពីឆ្នាំ ២០០១ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ជួយដល់ការអភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ការបង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងការអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌។

 

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: W.Patrick Murphyប្រាសាទកោះកេរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

ដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ បង្ហាញពីការប្រាស្រ័យទាក់ទងក្នុងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសកម្ពុជា

ដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ បង្ហាញពីការប្រាស្រ័យទាក់ទងក្នុងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសកម្ពុជា

ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.