Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ បង្ហាញពីការប្រាស្រ័យទាក់ទងក្នុងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសកម្ពុជា

ដោយ Pothe Thun
22/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ បង្ហាញពីការប្រាស្រ័យទាក់ទងក្នុងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសកម្ពុជា
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទស្សនកិច្ចមានរយៈពេល ៥ថ្ងៃ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែកញ្ញានេះ បន្ទាប់ពីបានចេញដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីទៅទស្សនាប្រាសាទកោះកែរ ដែលកម្ពុជាទើបតែបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីកន្លងមកនេះ។

តាមរយៈកម្មវិធីសប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញថា ជាការការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការប្រាស្រ័យទាក់ទងក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ឋនៅក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ធុរកិច្ច យុវជន ការដោះមីន និងការពង្រឹងការអនុវត្តច្បាប់ និងសន្តិសុខជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងសន្និសីទសារព័ត៌មាន នៃសកលវិទ្យាល័យឯកជនមួយក្នុងក្រុងសៀមរាប ឯកឧត្តម W.Patrick Murphy បញ្ជាក់ថា ក្នុងភាពជាដៃគូលើវិស័យអប់រំ ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិក បានឧបត្ថម្ភគាំទ្រដល់កម្ពុជា នូវថវិកាប្រមាណ ១០លានដុល្លារ សម្រាប់អនុវត្តន៍ទៅលើ កម្រិតបឋមសិក្សា ការកែលម្អកម្មវិធីសិក្សានៅតាមសាលារៀន និងនៅតាមសាកលវិទ្យាល័យជាដើម ជាពិសេសលើផ្នែកឌីជីថល រួមជាមួយការផ្ដល់អាហារូបកណ៍ដល់សិស្ស ទៅសិក្សានៅសហរដ្ឋអាមេរិក និងបញ្ជូនមន្ត្រីស្ម័គ្រចិត្តអន្តរជាតិ (Peace Corps) ដើម្បីជួយបង្រៀនសិស្សានុសិស្សផងដែរ។ បន្ថែមលើនោះ គម្រោង អភិវឌ្ឍជំនាញការងារឌីជីថល ដែលបានអនុវត្តនៅដើមឆ្នាំ២០២២ រយៈពេល ៥ឆ្នាំ ដែលផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងជួយដល់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា លើផ្នែកព័ត៌មានវិទ្យា និងសារទូរគមនាគមន៍ ក្នុងការពង្រឹងជំនាញឌីជីថលដល់យុវជនកម្ពុជា ព្រមទាំងបង្កើតឱកាសការងារ តាមរយៈការចុះកម្មសិក្សា និងផ្តល់អាទិភាពខ្ពស់លើបរិយាប័ន្ន។

ដោយឡែក ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងឡើងផងដែរ ទៅការពង្រីកកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជាលើផ្នែកវប្បធម៌ តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ ឯកឧត្តម បន្ថែមថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នានេះ បានជួយសម្រួលដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ និងបានកសាងសមត្ថភាពរបស់ ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។ នៅពេលឆាប់ៗខាងមុខនេះ សហរដ្ឋអាមេរិក ក៏នឹងគ្រោងបញ្ជូនវត្ថុបុរាណខ្មែរចំនួន ៣៣ដុំបន្ថែមទៀត ដែលត្រូវបានជនខិលខូចលួចយកចេញពីប្រាសាទបន្ទាយស្រី ក្រុងអង្គរធំ និងប្រាសាទកោះកេរ ត្រលប់មកកាន់កម្ពុជាវិញ។ ចំពោះ កិច្ចសហប្រតិបត្តិការលើការអភិរក្សវប្បធម៌នៅកម្ពុជា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ ចាប់តាំងពីឆ្នាំ២០០១ ដើម្បីជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជន លើការការពារបេតិកភណ្ឌវប្បធម៌។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និងលោក ជាស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: កម្ពុជា-អាមេរិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន ១៣ នៃឃុំស្រណាល ស្រុកក្រឡាញ់ ពីការចុះវាស់វែង និងប្រមូលទិន្នន័យតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន ១៣ នៃឃុំស្រណាល ស្រុកក្រឡាញ់ ពីការចុះវាស់វែង និងប្រមូលទិន្នន័យតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ

ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.