Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅឆ្នាំ២០២៥ ស៊ីម៉ាក់នៅតែបន្តសកម្មភាពពេញទំហឹងជាមួយគម្រោងផែនការចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

ដោយ Pothe Thun
03/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នៅឆ្នាំ២០២៥ ស៊ីម៉ាក់នៅតែបន្តសកម្មភាពពេញទំហឹងជាមួយគម្រោងផែនការចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ក្នុងពិធីបើករបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ សោធននិវត្តន៍ ដែលជាអតីតមន្រ្តីអង្គភាពស៊ីម៉ាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានលើកឡើងថា គម្រោងផែនការធំៗចំនួន៣៩  ដែលមានតម្លៃជិត៤០លានដុល្លាអាម៉េរិក បាននឹងកំពុងអនុវត្តយ៉ាងសកម្មនៅក្នុងវិស័យបោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ២០២៥ ក្នុងនោះក៏មានគម្រោងជាជំនួយសម្ភារៈបច្ចេកទេសមានតម្លៃជាង១៦លានដុល្លាអាម៉េរិកផងដែរ។ ដូច្នេះយើងមានថវិកាគាំទ្រសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសប្រមាណជាង២០លានដុល្លាអាម៉េរិក។

ឯកឧត្តម ហេង រតនា ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នស៊ីម៉ាក់ មានកងកម្លាំងប្រមាណជា២០០០នាក់ និងកម្លាំងស្ម័គ្រចិត្តប្រមាណជាង១ម៉ឺននាក់ ។ ជាមួយគ្នានេះស៊ីម៉ាកក៏កំពុងធ្វើការជាមួយកម្លាំងនគរបាលប្រមាណ៥ពាន់នាក់នៅទូទាំងប្រទេស នៅក្នុងការឆ្លើយតបការអន្តរាគមន៍នៅពេលប្រទះឃើញគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមនាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្ដរស័កកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការកោតសសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនមន្ត្រី បុគ្គលិក ដែលជាកងកម្លាំងរបស់ស៊ីម៉ាក់ទាំងអស់ដែលបានខិតខំទាំងកម្លាំងកាយចិត្តក្នុងការកែប្រែដីចម្ការមីនទៅជាដីកសិកម្ម។ ឯកឧត្តម បន្តថា ក្នុងពេលមានសង្គ្រាមកងកម្លាំងស៊ីម៉ាក់ក៏ធ្វើការ ក្រោយពេលចប់សង្គ្រាមប្រទេសមានសន្តិភាព ស៊ីម៉ាក់ក៏នៅតែជាកម្លាំងប្រយុទ្ធយ៉ាងសកម្ម ដើម្បីរំដោះផ្ទៃដីជូនពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ភួង ស៊ីផាន បន្តថា ជាការឆ្លើយតបនឹងពលិកម្មរបស់កងកម្លាំងទាំងអស់ រួមទាំងកម្លាំងរបស់ស៊ីម៉ាក់ រាជរដ្ឋាភិបាលកម្ពុជា ទាំងអណត្តិមុនៗដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអណត្តិទី៧ដែលកំពុងដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត តែងតែបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅ ពោលគឺរាជរដ្ឋាភិបាលបានជួយបងប្អូនតាំងពីថ្ងៃចូលបម្រើការងារ រហូតដល់ថ្ងៃដែលបងប្អូនធ្វើមរណៈកាល។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក សកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងសមិទ្ធផលដែលសម្រេចបានដោយអង្គភាពស៊ីម៉ាក់ សម្រេចបានការរំដោះផ្ទៃដីសរុបចំនួន ១.១០០គីឡូម៉ែត្រក្រឡា ស្មើនឹង៥៦%នៃផ្ទៃដីសរុបដែលបានបោសម្អាតមីនរួច ។ ជាមួយគ្នានេះស៊ីម៉ាកក៏បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជាង ៣លាន ១សែនគ្រាប់ផងដែរ៕


អត្ថបទ៖ លោកជា ស្រស់
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប

សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប រៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា អបអរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីលើវិថីអ្នកជំនួញសម័យAI

សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប រៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា អបអរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីលើវិថីអ្នកជំនួញសម័យAI

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.