Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

ដោយ Pothe Thun
11/02/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យថ្នាក់ខេត្ត អាជ្ញាធរក្រុងស្រុក និងឃុំសង្កាត់ទូទាំងខេត្ត។

លោក សុខ ថុល មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីជួយពង្រឹង និងលើកកម្ពស់នូវប្រសិទ្ធភាពនៃការប្រមូល និងការផ្ដល់ព័ត៌មានរបស់រដ្ឋបាលខេត្ត មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ ជូនដល់ប្រជាពលរដ្ឋ និងសាធារណៈមតិឱ្យមានភាពល្អប្រសើរឡើង។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាធាតុចូលដល់គ្រប់អ្នកពាក់ព័ន្ធ បានយល់ដឹងអំពីតួនាទីភារកិច្ច វិធីសាស្ត្រឆ្លើយតបជាមួយអ្នកសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ជាពិសេសនឹងក្លាយខ្លួនជាអ្នកនាំពាក្យប្រចាំអង្គភាព ដែលពោពេញដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងគុណធម៌ សម្រាប់បម្រើដល់ឧត្តមប្រយោជន៍ជូនសង្គម និងជាចំណែកនៃការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ ជាពិសេសរយៈពេល៤៦ឆ្នាំ ក្រោយចេញពីរបប ប៉ុល ពត ប្រមុខរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ ដែលគ្មានអ្នកណាអាចបំភ្លៃបានឡើយ ដូចពាក្យចាស់បុរាណពោលថា គ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងព្រះអាទិត្យបានឡើយ ពោលគឺ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអាចត្រឹមយកបាតដៃទៅបាំងភ្នែកខ្លួនឯងកុំឱ្យឃើញពន្លឺព្រះអាទិត្យបាន ប៉ុន្តែមិនអាចបាំងភ្នែករបស់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិបានដែរ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានទទួលស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្រេចឱ្យកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋយើងអាចងាយជឿលើព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើសបំភ្លៃ ប្រសិនបើយើងមិនបានធ្វើការងារបុរេសកម្មដើម្បីផ្សព្វផ្សាយឱ្យពួកគាត់បានយល់ដឹងច្បាស់អំពីសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងឡើងសម្រាប់ជាផលប្រយោជន៍របស់ពួកគាត់។ ដូច្នេះស្នើឱ្យក្រុមការងារទទួលបន្ទុកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការងារបុរេសកម្មឱ្យបានខ្លាំងក្លា ដើម្បីបញ្ជ្រាបសមិទ្ធផលដ៏ធំធេងទាំងនេះដល់ប្រជាពលរដ្ឋ ហើយរួមគ្នាសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយមោទនភាព៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អ្នកនាំពាក្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.