Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

ដោយ Pothe Thun
11/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវចូលរួមបំពេញតួនាទីជាស្ពានចម្លង ណែនាំ និងពន្យល់ដល់កសិករ ដែលទិញជី ឬថ្នាំកសិកម្មយកទៅប្រើប្រាស់ឱ្យស្របតាមបច្ចេកទេស ណែនាំពួកគាត់ឱ្យទិញជី និងថ្នាំដែលមានចុះបញ្ជីត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ និងបង្ហាញអំពីហានីភ័យ និងគ្រោះថ្នាក់ ប្រុងប្រយ័ត្នចំពោះការទិញជី ឬថ្នាំកសិកម្មក្លែងក្លាយ ដែលនាំឱ្យមានការខាតបង់ក្នុងផលិតកម្មដំណាំ ព្រមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន។

ក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម មនប្រសាសន៍ថា គោលនយោបាយកសិកម្ម គឺការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺមានហូប មានប្រើ មានបាន និងមានរហូត ខណៈកម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះហូប មកបច្ចុប្បន្ននេះ គឺមានហូបគ្រប់គ្រាន់ ហើយត្រូវជំរុញការកែច្នៃអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើដល់អាជីវករទាំងអស់ ត្រូវដើរតួនាទីជាអ្នកផ្សព្វផ្សាយអំពីភាពវិជ្ជមាននៃវិស័យកសិកម្មអំពីអ្វីដែលចំណេញដល់កសិករ ទាំងការផលិតពូជក្នុងស្រុក ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការកាត់បន្ថយថ្លៃដើមតិច និងបន្តដើរតួនាទីជាដៃគូដ៏ល្អរបស់មន្ទីរកសិកម្មខេត្ត រដ្ឋបាលខេត្ត កសិករដើម្បីជំរុញអភិវឌ្ឍវិស័យកសិកម្ម។ ជាមួយនោះ ឯកឧត្តមជំរុញដល់អាជីវករទាំងអស់ ត្រូវចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលថ្មីៗមានខ្លឹមសារល្អៗ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំក្នុងអាជីវកម្មរបស់ខ្លួន។

លោក អុឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ជី និងថ្នាំកសិកម្ម ត្រូវបានផលិត ចរាចរ និងប្រើប្រាស់យ៉ាងទូលំទូលាយ ហើយត្រូវបានប្រើប្រាស់ដោយកសិករ និងធ្វើចរាចរនៅលើទីផ្សារកាន់តែទូលំទូលាយ និងបានកើនឡើងជាលំដាប់ ហើយកំពុងបំពេញតួនាទី ភារកិច្ចយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍផលិតកម្មកសិកម្មក្នុងក្របខ័ណ្ឌសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង។ ក្នុងន័យនេះ សូមស្នើដល់អាជីវករទាំងអស់ លក់តែជី ឬថ្នាំកសិកម្មណាដែលមានប្រភពស្របច្បាប់ត្រឹមត្រូវ មានស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ មានលេខបញ្ជីកាលើសំបកវេចខ្ចប់ និងមានលិខិតអនុញ្ញាតនាំចូលស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងជី និងថ្នាំកសិកម្ម។ លោកក៏សំណូមពរឱ្យក្រសួងកសិកម្មរៀបចំជាវេទិកា និងបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀតដល់អាជីវករ ពាក់ព័ន្ធនឹងបច្ចេកទេសការប្រើប្រាស់ជី ឬថ្នាំកសិកម្ម។

បើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានដេប៉ូលក់ដុំ និងលក់រាយជី និងថ្នាំកសិកម្ម ២៨៦ដេប៉ូ។ នៅឆ្នាំ២០២៤ មន្ទីរបានចុះធ្វើអធិការកិច្ចបាន២៦លើក ស្មើ២១៣ដេប៉ូ និងបានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រសិទ្ធភាព សុវត្ថិភាព កសិដ្ឋានចំណីអាហារ និងបរិស្ថាននៃការប្រើប្រាស់ថ្នាំ និងជីកសិកម្មបានចំនួន ៥វគ្គ មានអ្នកចូលរួម១៦៦នាក់ និងបើកវគ្គអប់រំពង្រឹងសមត្ថភាពបន្ថែមដល់អាជីវករចាស់១លើក ដែលមានអាជីវករចូលរួមចំនួន ១១៧នាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ថ្នាំកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង

ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង

ភូមិចំនួន៥ក្នុងស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៥ក្នុងស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ ចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប

ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ ចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.