Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង

ដោយ Pothe Thun
11/02/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បានថ្លែងការកោតសរសើរ និងបង្ហាញនូវភាពស្ងប់ស្ញែង ចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលបុព្វបុរសខ្មែរនាសម័យអង្គរ បានកសាងឡើង និងបានបន្សល់ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ និងផ្តល់នូវតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឌេនីទី លុងហ្កាមហ្គម (DETNITIT LUANGAMKUM) អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមថៃ លើកឡើងថា សំណង់ស្ថាបត្យកម្មដ៏មានតម្លៃនេះ វាជារចនាបថនៃស្ថាបត្យកម្មខ្មែរ ដែលគ្មានពីរនៅលើលោក និងបានកំពុងទាក់ទាញដល់ភ្ញៀវទេសចរចូលមកទស្សនា ស្វែងយល់អំពីគុណតម្លៃនៃប្រាសាទបុរាណខ្មែរ ហើយក៏ជាទុននៃប្រភពចំណូលរបស់ជាតិមិនចេះរីងស្ងួតផងដែរ។ ឯកឧត្តមក៏បានបង្ហាញនូវភាពភ្ញាក់ផ្អើល ពីភាពឥតទាស់នៃរូបចម្លាក់ ក្បូរក្បាច់រចនាដ៏រស់រវើក ដែលគ្រប់រូបចម្លាក់អប្សរាទាំងនោះ បង្កប់ទៅដោយវិញ្ញាណ ដោយមានភាពស្រស់ស្រាយទទួលស្វាគមន៍ដល់ភ្ញៀវចូលមកទស្សនា។ រាល់រូបចម្លាក់ដែលភ្ជាប់នឹងជញ្ជាំងថ្មប្រាសាទនីមួយៗ បានបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅក្នុងរឿងព្រេងពីបុរាណកាលមកទៀតផង។

ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូក៏បានអញ្ជើញចូលទៅទស្សនាមណ្ឌលរក្សាអដ្ឋិធាតុប្រជាជនកម្ពុជា ដែលត្រូវបានកាប់សម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងបរិវេណវត្តពេពពោធិវង្ស ហៅវត្តថ្មី ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ជាមួយនោះគណៈប្រតិភូ បានសម្តែងនូវភាពអាណិតអាសូរចំពោះប្រជាជនកម្ពុជា ដែលរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបដ៏ឃោរឃៅនេះ ដែលបានបន្សល់នៅអដ្ឋិធាតុក្នុងចេតីយជាភស្តុតាងស្រាបនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្នុងឱកាសដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនេះដែរ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ក៏បានជួបសម្តែងការគួរសម ជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីស្វែងយល់អំពីការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជនខេត្តសៀមរាប អំពីស្ថានភាព ក្នុងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំង២ ក៏បានបង្ហាញភាពជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពសមាគមអតីតយុទ្ធជនកម្ពុជា និង អង្គការអតីតយុទ្ធជនសង្រ្គាមថៃ កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និត ប្រកបដោយការទទួលខុសត្រូវ សាមគ្គីជាធ្លុងមួយ សម្រេចបានសមិទ្ធផលថ្មីៗទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិចំនួន៥ក្នុងស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៥ក្នុងស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ ចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប

ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ ចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប

អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.