Sunday, November 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ដោយ Pothe Thun
13/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺបេះដូង ដែលមានតម្លៃជាង ២លានដុល្លារអាម៉េរិក របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមជំនួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្ត ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដែលមានតួនាទីផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវាដោយផ្ទាល់២៤ និងផ្នែកគាំទ្រសេវា១២។ បច្ចុប្បន្នមន្ទីរពេទ្យមួយនេះ កំពុងដើរតួនាទីជាមន្ទីរពេទ្យផ្តល់សេវាថ្នាក់តំបន់ ដោយសារវាមានការអភិវឌ្ឍ និងមានកម្រិតសមត្ថភាពរបស់ខ្លួនខ្ពស់ជាងបណ្តាមន្ទីរពេទ្យខេត្តដទៃក្នុងតំបន់ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងបណ្តាខេត្តក្បែរខាងក៏មកប្រើសេវានៅទីនេះច្រើនផងដែរ ពិសេសនៅពេលពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬមានភាពស្មុគស្មាញ ដែលមានចំនួនប្រមាណ ២០ភាគរយនៃករណីសម្រាកពេទ្យសរុប។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

លោកសាស្ត្រាចារ្យ បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យសម្រេចបានករណីពិគ្រោះជំងឺក្រៅប្រមាណជិត ១៤ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៣៦ករណី ស្មើនឹង១.៤ភាគរយ ដោយសារមានការកើនឡើងនៃអត្រាជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺបណ្តាលមកពីការលើសទម្ងន់ និងការកើនឡើងជាលំដាប់នៃចំនួនមនុស្សចាស់ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានធ្វើឱ្យបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺបេះដូង និងសរសៃឈាម ដែលភាគច្រើនមានសភាពធ្ងន់ធ្ងរ និងហួសពីលទ្ធភាពនៃការព្យាបាលនៅថ្នាក់មន្ទីរពេទ្យខេត្ត មានការកើនឡើងជាលំដាប់គួរឱ្យមានការយកចិត្តទុកដាក់។

លោកប្រធានមន្ទីរពេទ្យ បញ្ជាក់ថា ថ្វីដ្បិតតែមន្ទីរពេទ្យបច្ចុប្បន្នមានវេជ្ជបណ្ឌិតឯកទេសបេះដូងចំនួន ៤រូបក៏ដោយ ក៏សមត្ថភាព និងលទ្ធភាពនៃការផ្តល់សេវាឯកទេសនេះនៅមានកម្រិតនៅឡើយ ពិសេសគឺមិនទាន់មានសេវា Cath Lab នៅក្នុងមន្ទីរពេទ្យឡើយទេ ហើយតាមការវិភាគបង្ហាញថា ជំងឺស្ទះសរសៃ ឈាមបេះដូង ជំងឺខ្សោយបេះដូង គឺជាមូលហេតុចំបងមួយនៃមូលហេតុស្លាប់នាំមុខទាំង១០ ក្នុងមន្ទីរពេទ្យ។ កន្លងមកអ្នកជំងឺដែលមានជំងឺស្លោកសាច់បេះដូងដោយមូលហេតុស្ទះសរសៃឈាមបេះដូង តែងត្រូវគ្រូពេទ្យព្យាបាលស្នើសុំបញ្ជូនទៅព្យាបាលបន្តជាបន្ទាន់នៅមន្ទីរពេទ្យថ្នាក់ជាតិ ដែលត្រូវរយៈពេលបញ្ជូនយ៉ាងតិចបំផុត ៤ម៉ោង ហើយក៏មានករណីមួយចំនួនទៀតត្រូវបញ្ជូនមិនទាន់ ឬគ្មានលទ្ធភាពក្នុងការទៅទទួលសេវានៅមន្ទីរពេទ្យជាតិទៀតផង។ ភាពយឺតយ៉ាវក្នុងការបញ្ជូន រយៈពេលនៃការបញ្ជូនវែង និងដោយសារមានកង្វះលទ្ធភាពក្នុងការចំណាយសម្រាប់ការព្យាបាលនិងស្នាក់នៅឯមន្ទីរពេទ្យថ្នាក់ជាតិ បានធ្វើឱ្យអត្រាស្លាប់ និងអត្រាពិការភាពបណ្តាលមកពីជំងឺនេះមានកម្រិតខ្ពស់បំផុត។ ដោយសារហេតុនេះ ទើមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានប្រឹងប្រែង និងបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីអាចមានលទ្ធភាពបង្កើតឱ្យបាននូវសេវាឯកទេសបេះដូង និងសរសៃឈាមមួយក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលអាចមានលទ្ធភាពព្យាបាល និងជួយសង្គ្រោះអ្នកជំងឺ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប និងក្នុងតំបន់ជុំវិញ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អាគារមជ្ឈមណ្ឌលជំងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នេះនឹងក្លាយជាសមិទ្ធផលមួយថ្មីបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត ហើយនឹងជួយសម្រួលឱ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានផាសុខភាព និង ប្រកបដោយប្រសិទ្ធភាព។ ការសាងសង់អាគារមជ្ឈមណ្ឌលជំងឺបេះដូងនាពេលនេះដែរ គឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការលើកកម្ពស់វិស័យសុខាភិបាលខេត្តមួយនេះឱ្យកាន់តែមានភាពទំនើបស៊ីវីល័យ។

ក្នុងនាមអាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមថ្លែងអំណរគុណ និងចងចាំនូវទឹកចិត្តដ៏ប្រពៃសប្បុរសសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយសង្ឃឹមថាសមាគម នឹងជួយដល់ខេត្តសៀមរាបបន្តទៀត លើវិស័យផ្សេងទៀតឱ្យមានការរីកចម្រើនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២.២៣៤ក្បាលដី ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២.២៣៤ក្បាលដី ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ខេត្តសៀមរាប នឹងសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែបន្ថែមទៀត ចាប់ពីស្រុកប្រាសាទបាគង រហូតទៅដល់ស្រុកពួក

ខេត្តសៀមរាប នឹងសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែបន្ថែមទៀត ចាប់ពីស្រុកប្រាសាទបាគង រហូតទៅដល់ស្រុកពួក

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀង

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    390 shares
    Share 156 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63270 shares
    Share 43680 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9032 shares
    Share 5444 Tweet 1495
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26708 shares
    Share 22041 Tweet 1945
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.