Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២.២៣៤ក្បាលដី ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ដោយ Pothe Thun
13/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២.២៣៤ក្បាលដី ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ២.២៣៤ក្បាលដី ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានមន្ទីររៀបចំដែនដីខេត្ត សហការជាមួយរដ្ឋបាលស្រុក បិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យផ្ទៀងផ្ទាត់មុននឹងឈានដល់ការទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ ដែលពិធីនេះធ្វើឡើងក្នុងវត្តបុព្វទិសារាម ហៅវត្តកំពង់ក្ដី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ក្បាលដីដែលធ្វើការវិនិច្ឆ័យ និងប្រកាសបិទផ្សាយនាពេលនេះមានចំនួន ២.២៣៤ក្បាលដី ស្ថិតក្នុងភូមិអន្សងពង ភូមិប្រាសាទ ភូមិត្រាចថ្មី នៃឃុំកំពង់ក្ដី ដែលការបិទផ្សាយនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តវត្តកំពង់ក្ដី ដើម្បីឱ្យបងប្អូនជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន។

លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់ម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដី ព្រមទាំងអ្នកពាក់ព័ន្ធ សូមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ទៅលើឈ្មោះម្ចាស់ដី សាវតា ទំហំដី ប្រភេទទ្រព្យ ព្រោះនេះជាឱកាសចុងក្រោយដែលអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែតម្រូវ ឬជំទាស់តវ៉ា ក្នុងករណីដែលមានកំហុសឆ្គង ដើម្បីជំនាញធ្វើការពិនិត្យ និងកែតម្រូវជូន សំដៅធានាបាននូវភាពត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង មានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ធ្វើឡើងដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីទាំងអស់ សម្រាប់យកទៅប្រើប្រាស់ ដូចជាយកទៅដាក់បញ្ចាំ និងហ៊ីប៉ូតែក ដើម្បីខ្ចីប្រាក់មកប្រកបមុខរបរផ្សេងៗ សំដៅលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ឬជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លីកើតមានឡើង។ ហើយមុននឹងឈានទៅចេញបណ្ណកម្មសិទ្ធិជូនទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី តាមនីតិវិធីតម្រូវឱ្យមានការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ ធ្វើការកែតម្រូវ ឬជំទាស់តវ៉ាបើបងប្អូនពិនិត្យឃើញថាមានចំណុចខុសឆ្គង។

លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដី រួសរាន់ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ គ្មានកំហុសឆ្គង ព្រោះវាជាឱកាសចុងក្រោយ ដែលម្ចាស់ក្បាលដីអាចមានសិទ្ធិពិនិត្យតវ៉ា បើអាក់ខាន ឬយឺតយ៉ាវ វានឹងនាំឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប នឹងសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែបន្ថែមទៀត ចាប់ពីស្រុកប្រាសាទបាគង រហូតទៅដល់ស្រុកពួក

ខេត្តសៀមរាប នឹងសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែបន្ថែមទៀត ចាប់ពីស្រុកប្រាសាទបាគង រហូតទៅដល់ស្រុកពួក

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀង

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀង

ភូមិចំនួន១៧ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានមន្រ្តីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន១៧ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានមន្រ្តីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.