Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

ដោយ Pothe Thun
11/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី“ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ នៅកម្ពុជាពលរដ្ឋកំពុងរស់នៅក្នុងសង្គមដែលពោពេញដោយសន្តិភាព ប៉ុន្តែបើយើងក្រឡេកមើលនៅតាមបណ្តាញសង្គមនានាវិញ វាជាសង្គ្រាមយ៉ាងក្ដៅគគុក។

ឯកឧត្ដម ប៉ែន បូណា មានប្រសាសន៍ថា អស់ពេលរាប់រយឆ្នាំមកហើយ ប្រទេសកម្ពុជាបានជួបប្រទះតែសង្គ្រាម ការបែកបាក់ជាតិ ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយសន្តិភាពនេះ ត្រូវបានបន្តដឹកនាំថែរក្សាដោយរាជរដ្ឋាភិបាលអណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ បើទោះបីជាយ៉ាងនេះក្តី នៅពេលដែលប្រជាពលរដ្ឋកំពុងរស់នៅ និងកំពុងអរគុណដល់សន្តិភាពនោះ យើងក្រឡេកមើលក្នុងបណ្តាញសង្គមវិញ វាកំពុងកើតនូវសង្គ្រាមដ៏ក្ដៅគគុក នោះគឺសង្គ្រាមរវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដូច្នេះទាមទារឱ្យយើងត្រូវប្រយុទ្ធតតាំងដើម្បីគ្រប់គ្រងសមរភូមិមួយនេះ តាមរយៈការនិយាយពិតដើម្បីការពារ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបន្តថា នៅក្នុងកាលៈទេសៈដែលប្រទេសយើងកើតមានសង្គ្រាម ប្រជាជនយើងបានរត់ភៀសខ្លួនទៅនៅក្រៅប្រទេសរាប់សិបម៉ឺននាក់។ ដោយសារព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ បានធ្វើឱ្យពួកគាត់មួយចំនួននៅតែភ័ន្តច្រឡំថា កម្ពុជាកំពុងស្ថិតនៅក្នុងរបបវាលពិឃាដ ឬកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម។ ប៉ុន្តែបន្ទាប់ពីមានការខិតខំតស៊ូប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក្លែងក្លាយទាំងនោះ តាមរយៈការផ្សព្វផ្សាយអំពីសន្តិភាពពិត អំពីការអភិវឌ្ឍពិតរបស់កម្ពុជា ដែលមកដល់ពេលនេះ បងប្អូនទាំងនោះបានយល់ច្បាស់អំពីកម្ពុជា។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មាននៅលើបណ្តាញសង្គមក៏កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ទាំងព័ត៌មានពិត និងព័ត៌មានមិនពិត ដែលធ្វើឱ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុស ឬត្រូវ។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារបណ្តាញសង្គមនៅរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីដោះស្រាយនូវរាល់សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រង ទប់ស្កាត់ និងបន្សាបនូវព័ត៌មានមិនពិតទាំងឡាយដែលនឹងកើតមានឡើងពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងឆាប់រហ័សបំផុតតាមរយៈការបកស្រាយបំភ្លឺតាមរយៈលិខិត ឬអ្នកនាំពាក្យ។

លោកអភិបាលរងខេត្ត បន្ថែមថា ទន្ទឹមនឹងនេះ ក្រុមការងារក៏មានតួនាទីចូលរួមផ្សព្វផ្សាយព័ត៌មានអំពីសមិទ្ធផលសម្រេចបាន ការអភិវឌ្ឍ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈបណ្តាញសង្គមផ្លូវការរបស់អង្គភាពខ្លួនដូចជា៖ Facebook Youtube និង Telegram ស្របតាមអភិក្រម “ ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”។ ជាមួយគ្នានេះ ខេត្តក៏មានក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិចំនួន៥រូប ដោយទទួលស្គាល់តាមរយៈសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ហើយក្រុមនេះបាននឹងកំពុងដំណើរការអនុវត្តការងារជាប្រចាំថ្ងៃ ព្រមទាំងបានរៀបចំជារបាយកាណ៍ជូនមករដ្ឋបាលខេត្តជាប្រចាំផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អ្នកនាំពាក្យរាជរដ្ឋាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង

ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បង្ហាញភាពស្ងប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបុព្វបុរសខ្មែរបានកសាងឡើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.