Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

ដោយ Pothe Thun
27/02/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមរ៉ូតតារី (Rotary) 3690 ប្រចាំតំបន់កូយ៉ាងសាម និងអង្គការឡូធើសវើល (Lotus World) បានសហការជាមួយអាជ្ញាធរស្រុកអង្គរជុំ បានរៀបចំពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង មាន២បន្ទប់ នៅសាលាបឋមសិក្សាគោកស្នួល ស្ថិតនៅក្នុងភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ, លោក អ៊ី ជុងជីន នាយកសមាគមរ៉ូតតារី (Rotary) ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

ថ្លែងក្នុងពីធីនេះ លោក អ៊ី ជុងជីន នាយកប្រចាំតំបន់ និងជាតំណាងសមាគមន រ៉ូតតារី (Rotary) បានបង្ហាញនូវក្ដីពេញចិត្តក្នុងការជួយឧបត្ថម្ភជាជំនួយផ្សេងៗមកកាន់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាគោកស្នួលនេះ ក្រោយពេលលោកបានឃើញសមិទ្ធផលអគារថ្មីមួយខ្នងនាពេលនេះ បានបញ្ជាក់ថា ការស្វែងរកជំនួយរបស់ក្រុមការងារនៃសមាគមរ៉ូតារី ពិតជាស័ក្ដិសម និងបានឆ្លើយតបយ៉ាងពិតប្រាកដនូវសេចក្ដីត្រូវការរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាមួយនេះពិតមែន។ លោក អ៊ី ជុងជីន សង្ឃឹមថាអគារថ្មីមួយខ្នង២បន្ទប់នេះ នឹងបានជួយសម្រួល និងដោះស្រាយនូវបញ្ហាមួយចំនួនដែលសាលាបឋមសិក្សាគោកស្នួលជួបប្រទះនាពេលកន្លងមក មិនតែប៉ុណ្ណោះលោករំពឹងថាសិ្សស្សានុសិស្សទាំងអស់នៅក្នុងសាលានេះនឹងអាចសិក្សាប្រកបដោយផាសុខភាព ដោយទទួលបានលទ្ធផលល្អនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍នាឱកាសនោះ លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃសមាគមកូយ៉ាងសាម និងអង្គការឡូធើសវើល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សក្នុងមូលដ្ឋាននេះ តាមរយៈការកៀរគរសប្បុរសជនកូរ៉េខាងត្បូងជាច្រើន មកជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលាបឋមសិក្សាគោកស្នួលនាពេលនេះ។

លោកអភិបាលស្រុកអង្គរជុំ បន្តថា តាមរយៈជំនួយដ៏ថ្លៃថ្លានេះ លោករំពឹង និងជឿជាក់ថា ការជួយឱ្យមានការបោះជំហានទៅមុខនៃវិស័យអប់រំ និងកំពុងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងអនាគត ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងការរៀនសូត្រដែលនាំឱ្យសិស្សអាចទទួលបាននូវវិជ្ជាសម្បទា បំណិត សម្បទា ចរិយាសម្បទា និងកាយសម្បទារឹងមាំ ស័ក្តិសមជាធនធានមនុស្សដ៏រឹងមាំរបស់កម្ពុជា ប្រកបដោយចំណេះដឹង ជំនាញ និងភាពថ្លៃថ្នូរ។

គួរជម្រាបដែរថា នៅក្នុងពិធីនេះក៏មានការចែកជូននូវសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្សប្រមាណជិត២០០នាក់ និងបានជួយពិនិត្យ និងផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់ដល់លោកតា លោកយាយ ចំនួន៤នាក់ និងសិស្ស១នាក់ផងដែរ។

អត្ថបទ និងរូបភាព៖ ហេង វន្នី
កែសម្រួល៖ ហាំ ម៉េងហួត

Tags: បឋមសិក្សាគោកស្នួល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យកាន់តែល្អប្រសើរ

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យកាន់តែល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.