Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

ដោយ Pothe Thun
28/02/2025
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកជាផ្លូវការ នូវពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ហើយក៏ជាផ្នែកមួយចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

លោក អុឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប មានមានផលិតផលសំខាន់ៗជាច្រើនដូចជា ស្រូវ ដំឡូងមី ផលិតផលកែច្នៃមានប្រហុក សាច់ក្រកជាដើម។ ក្រៅពីផលិតផលកសិឧស្សាហកម្ម ខេត្តសៀមរាប ក៏មានដំណាំរួមផ្សំដូចជា បន្លែ និងផ្លែឈើ ហើយបច្ចុប្បន្ន ក្នុងចំណោមផលិតផលទាំងនោះ មានផលិតផលមួយចំនួន ត្រូវបានផលិតប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ដោយឡែកបន្លែ និងផ្លែឈើសុវត្ថិភាព បរិមាណផ្គត់ផ្គង់សម្រាប់ទីផ្សារនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ តាមរយៈពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកផលិត និងអ្នកប្រើប្រាស់ទាំងសងខាង។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នាពេលនេះ គឺមានសារៈសំខាន់ ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។ ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានី ភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែលមានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់ អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការផងដែរ។ ក្រសួងពាណិជ្ជកម្ម ក៏សូមលើកទឹកចិត្ត បងប្អូនអាជីវករ ដែលបានចូលរួមក្នុងពិព័រណ៍នា ពេលនេះ សូមចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពី ថ្នាល Cambodiatrade.com ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដំបូងគេរបស់កម្ពុជា គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ផ្តល់ជូនដោយឥតគិតថ្លៃ ដែលនឹងជំរុញការបញ្ជាទិញ និង ផ្គត់ផ្គង់ទំនិញកម្ពុជាតាមប្រព័ន្ធអនឡាញ អមជាមួយការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារជាដៃគូ និងមានការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។

ឯកឧត្តមបានបន្តថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹង ប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសអនុវត្តយ៉ាងយកចិត្តទុកដាក់នូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យកាន់តែល្អប្រសើរ

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរធំ ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យកាន់តែល្អប្រសើរ

ភូមិចំនួន៣ ក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៣ ក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.