Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនស្ម័គ្រចិត្ត ៥៤នាក់ ទទួលបានការបណ្តុះបណ្តាលពីការសង្គ្រោះបឋម សម្រាប់ត្រៀមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ដោយ Pothe Thun
02/04/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជនស្ម័គ្រចិត្តចំនួន ៥៤នាក់ ជានិស្សិតនៃសាកលវិទ្យាល័យអង្គរ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការសង្គ្រោះបឋម ដែលរៀបចំឡើងដោយក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដើម្បីជាការពង្រឹងសមត្ថភាពត្រៀមជួយសង្គ្រោះបឋម និងបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខ។

លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ថា ថ្វីដ្បិតការបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែវាមានសារៈសំខាន់ណាស់ក្នុងការជួយពង្រឹងសមត្ថភាព ចំណេះដឹងដល់យុវជន និងក្រុមការងារ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព អំពីរបៀប និងការប្រើប្រាស់ឧបករណ៍សង្គ្រោះ វិធីសាស្ត្រការជួយសង្គ្រោះបឋម និងបន្ទាន់ឱ្យបានត្រឹមត្រូវ ក្តាប់បានពីស្ថានភាពអ្នករងគ្រោះ ទំនាក់ទំនងស្វែងរកជំនួយសង្គ្រោះក្នុងគ្រាមានអាសន្ន ដើម្បីសង្គ្រោះអាយុជីវិតជាបឋមដល់ជនរងគ្រោះ និងអាចពន្យាេពលរហូតដល់អ្នកសង្គ្រោះមកដល់។

លោក ហួត សូនី បញ្ជាក់ទៀតថា ខ្លឹមសារមេរៀននៃការបណ្ដុះបណ្ដាលនេះ ផ្តោតលើជំនាញឆ្លើយតបសង្រ្គោះបឋមសំខាន់ៗ ដូចជា CPR ការភ្ញោចចង្វាក់បេះដូង រុំរបួស និងវិធីសាស្ត្រសង្គ្រោះអ្នកលង់ទឹក ខ្សែភ្លើងឆក់ ការប៉ះទង្គិច សាច់ដុំ ឆ្អឹង សន្លាក់ជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានណែនាំដល់យុវជនស្ម័គ្រចិត្តទាំង ៥៤នាក់ ត្រូវយកតួនាទីរបស់ខ្លួនទៅបំពេញការងារឱ្យមានភាពត្រឹមត្រូវ ដូចជារក្សាក្រមសីលធម៌ សុជីវធម៌ ព្រោះការជួយសង្គ្រោះបឋមមានសារៈសំខាន់បំផុតសម្រាប់ជនរងគ្រោះដែលមានបញ្ហាសុខភាពមិនប្រក្រតី។ ជាមួយនោះ សូមឱ្យប្អូនៗ ត្រូវចាត់ទុកការងារសង្គ្រោះបឋមនេះ ជាកាតព្វកិច្ច ដោយពុំត្រូវគិតថា វាគ្រាន់តែជាការងារស្ម័គ្រចិត្តឡើយ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប៖ ការធ្វើចំណាកស្រុកដោយខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយ

អាជ្ញាធរខេត្តសៀមរាប៖ ការធ្វើចំណាកស្រុកដោយខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយ

ផ្លូវក្រាលដីល្បាយគ្រួសប្រវែងជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្តសៀមរាប-ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ

ផ្លូវក្រាលដីល្បាយគ្រួសប្រវែងជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្តសៀមរាប-ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងល្វែងឫស្សី ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងល្វែងឫស្សី ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.