Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវក្រាលដីល្បាយគ្រួសប្រវែងជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្តសៀមរាប-ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ

ដោយ Pothe Thun
02/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវក្រាលដីល្បាយគ្រួស១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប ទៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ដោយអង្គភាពវិស្វកម្មសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ចំណុះនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារស្ថាបនាផ្លូវ ដោយបានគិតគូរពីភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវពិតជាមានសារសំខាន់ណាស់ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ កាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន ផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នួន ដាញ៉ិល បានណែនាំដល់ក្រុមការងារស្ថាបនា ត្រូវធ្វើការកែសម្រួលផ្លូវខាងលើទៅតាមបច្ចេកទេសសាងសង់ ដើម្បីធានាឱ្យបាននូវការបាក់ ឬរលុះជើងទេ ដែលនាំធ្វើឱ្យផ្លូវងាយខូចខាតនៅរដូវភ្លៀង ដោយត្រូវធ្វើការដាំស្មៅនៅតាមជើងទេ ទប់ទឹកហូរច្រោះដី ជាពិសេសធានាឱ្យបាននូវគុណភាព និងការប្រើប្រាស់បានយូរអង្វែង ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្របសម្រួលសហការជាមួយក្រុមការងារស្ថាបនា ឱ្យដំណើរប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ និងអ្នករស់នៅអមសងខាងផ្លូវ នៅពេលស្ថាបនារួចរាល់ សូមបងប្អូនជួយថែរក្សា និងប្រើប្រាស់ផ្លូវនេះឱ្យបានល្អ ដើម្បីជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទៅអនាគត៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងល្វែងឫស្សី ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងល្វែងឫស្សី ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អាជ្ញាធរខេត្តចុះពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពលើការប្រមូលទិន្នន័យតាមបណ្ដាស្រុកជាប់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប

អាជ្ញាធរខេត្តចុះពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពលើការប្រមូលទិន្នន័យតាមបណ្ដាស្រុកជាប់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក ជំរុញឱ្យក្រុមការងារត្រូវពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9047 shares
    Share 5450 Tweet 1499
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.