Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជំនាញអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ខ្មែរ តាមរយៈការស្វែងយល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ជៀសវាងការអនុវត្តខុស

ដោយ Pothe Thun
26/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជំនាញអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ខ្មែរ តាមរយៈការស្វែងយល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ជៀសវាងការអនុវត្តខុស
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក មាស ឫទ្ធីរ៉ាថេត មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សាវប្បធម៌ខ្មែរ តាមរយៈការស្វែងយល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរឱ្យច្រើន ដើម្បីជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំនាពេលអនាគត តម្កល់វប្បធម៌ទុកសម្រាប់ជំនាន់ក្រោយ ជាក់ស្ដែងប្រពៃណី ទំនៀមទម្លាប់នៃពិធីបុណ្យភ្ជុំបិណ្ឌដែលកំពុងប្រារព្ធឡើងនាពេលនេះ។

លោក មាស ឫទ្ធីរ៉ាថេត លើកឡើងថា ក្នុងបរិបទនៃសង្គមសម័យទំនើប បុណ្យភ្ជុំបិណ្ឌ ជាពិធីប្រពៃណីមួយដែលមានសារៈសំខាន់ ក្នុងការតភ្ជាប់ និងរក្សាទំនាក់ទំនងជាមួយវប្បធម៌ជាតិដែលមានមកជាយូរពីបុរាណកាល។ ពិធីបុណ្យនេះដែរ មិនត្រឹមតែជាការបង្ហាញពីការគោរពទៅដល់គ្រួសារ សាច់ញាតិ តែប៉ុណ្ណោះទេ តែជាការបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌សម្រាប់ជាតិ បង្ហាញពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាល មកដល់បច្ចុប្បន្ន។ យ៉ាងណាបច្ចុប្បន្ន លោកសង្កេតឃើញថា ប្រជាពលរដ្ឋមានការគាំទ្រច្រើនពីវប្បធម៌ជាតិ ប៉ុន្តែហាក់ដូចជានៅខ្វះពីការស្វែងយល់បន្ថែមពីវប្បធម៌ ទំនៀមទម្លាប់យើង ហើយមានខ្លះចូលរួមដោយខ្វះការយល់ដឹងគ្រប់គ្រាន់ អាចនាំឱ្យទៅជាការបំផ្លាញនូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌យើងទៅវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះ លោកសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយ គួរចូលរួមស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងពិធីបុណ្យជាតិផ្សេងៗរបស់ខ្មែរយើងឱ្យបានច្រើន ដូចជា៖ ការគោរព សំពះ និងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌របស់ជាតិខ្មែរយើង៕

អត្ថបទ៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទំនៀមទម្លាប់​ខ្មែរ​វប្បធម៌ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប អំពាវនាវឱ្យអ្នកបើកបរទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប អំពាវនាវឱ្យអ្នកបើកបរទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប រៀបចំកម្មវិធីទិវាជួបអាណាព្យាបាលសិស្ស និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤

អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប រៀបចំកម្មវិធីទិវាជួបអាណាព្យាបាលសិស្ស និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤

ពិធីវេចនំអន្សមយុវជនខេត្តសៀមរាប ព្រឹត្តិការណ៍អនុស្សាវរីយ៍អន្សមយក្ស និងសកម្មភាពបំផុសស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីតាំងពីបុរាណ

ពិធីវេចនំអន្សមយុវជនខេត្តសៀមរាប ព្រឹត្តិការណ៍អនុស្សាវរីយ៍អន្សមយក្ស និងសកម្មភាពបំផុសស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីតាំងពីបុរាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.